កងទ័ព​ចិន និង​ឥណ្ឌា ប៉ះ​ទង្គិច​គ្នា នៅ​តំបន់​ព្រំដែន​ហិមាល័យ

  • 2017-08-17 01:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទាហាន​ចិន និង​ឥណ្ឌា បាន​ប៉ះ​ទង្គិចគ្នា​នៅ​តំបន់​ព្រំដែន​ហិមាល័យ ក្នុង​ខណៈ​ពេល​ដែល​កងទ័ព​ទាំង២ បាន​ប្រឈមមុខ​ដាក់គ្នា​ជាង​ប៉ុន្មាន​ខែ​មកនេះ។

មន្រ្តី​ក្រសួង​ការពារជាតិ​ឥណ្ឌា​ម្នាក់ អះអាង​ថា កងទ័ព​ចិន បានគប់​ដុំថ្ម​ទៅលើ​កងទ័ព​ឥណ្ឌា នៅជិត​បឹង Pangong កាលពី​ថ្ងៃទី១៥​សីហា និងបាន​ព្យាយាម​ចូល​ក្នុង​ទឹកដី​ឥណ្ឌា ប៉ុន្តែ​​ត្រូវបាន​កងទ័ព​ឥណ្ឌា រុញច្រាន​មកវិញ។ ទោះជាយ៉ាងណា ភា្លមៗ​នោះ ស្ថានការណ៍​ត្រូវ​គ្រប់គ្រង​បាន ក្រោយ​កងទ័ព​ទាំង២ ដកថយ​ទៅកាន់​ទីតាំង​ដើម​របស់ខ្លួន​វិញ។

ក្រុង​ប៉េកាំង​អះអាង​ថា ទាហាន​របស់​ខ្លួន​គឺស្ថិត​ក្នុង​ទឹកដី​របស់​ចិន និងបាន​ជំរុញ​ឲ្យ​ឥណ្ឌា ដក​កងទ័ព និង​ឧបករណ៍​សឹក ចេញពី​ទឹកដី​របស់​ចិន ដោយ​គ្មាន​លក្ខខណ្ឌ។

ការ​ប្រឈម​មុខ​ដាក់គ្នា​នេះ កើត​ឡើង​តាំងពី​ខែ​មិថុនា នៅពេល​ដែល​ទាហាន​ចិន ចាប់ផ្តើម​ការដ្ឋាន​ពង្រីក​ផ្លូវ​ឆ្លងកាត់​តំបន់ Doklam ឬ Donglang។ បន្ទាប់មក​ឥណ្ឌា ក៏បាន​បញ្ជូនទ័ព​មក​បញ្ឈប់​សកម្មភាព​របស់​ចិន ដែល​ធ្វើឲ្យ​ក្រុង​ប៉េកាំង​ចោទ​ឥណ្ឌា​ថា បានចូល​ក្នុង​ទឹកដី​របស់​ខ្លួន៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;