ក្រោយពី​ឈ្នះ​កម្ពុជា ៧-០ ហ្សកដានី​ប្រកួត​៦ដង ឈ្នះ​តែ​ម្ដង​គត់​នៅ​ក្រៅ​ដី

  • 2017-11-13 08:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្សកដានី នឹង​ប្រកួត​ជា​លើក​ទី​ពីរ ទល់​នឹង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019 ពូល C នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច បន្ទាប់ពី​ក្រុម​ទាំងពីរ​ជួប​គ្នា​លើក​ទី​មួយ ហ្សកដានី បាន​យក​ឈ្នះ​កម្ពុជា ក្នុង​ទឹកដី​របស់​ខ្លួន ដោយ​លទ្ធផល ៧-០ កាល​ពី​ខែ​មីនា​កន្លង​ទៅ។

ក្រុមហ្សកដានី
ក្រោយ​ពី​ជំនួប​ជាមួយ​កម្ពុជា​រហូត​មក​ទល់​ពេល​នេះ ​ក្រុម​ហ្សកដានី​ធ្លាប់​ធ្វើការ​ប្រកួត​បាន​ចំនួន ៦​លើក ក្នុង​នោះ ឈ្នះ​១ ស្មើ​៤ និង​ចាញ់​១។ ជ័យជម្នះ ១លើក​នោះ គឺ​ជួប​ក្រុម​អាហ្វហ្គានីស្ថាន ៤-១ នៅ​វគ្គ​ជម្រុះ AFC Asian Cup ហើយ​ចាញ់​១ប្រកួត​ដោយ​ថ្វីជើង​ក្រុម​អ៊ីរ៉ាក់ ដោយ​លទ្ធផល ១-០ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ។

ស្របពេល​ដែល​ការ​ប្រកួត​ថ្ងៃស្អែក ជា​ជំនួប​ដែល​ធ្វើឡើង​នៅ​ទឹកដី​របស់​កម្ពុជា ​ក្រុម​ហ្សកដានី ហាក់​ធ្វើ​ពុំ​សូវ​បាន​ល្អ​ឡើយ ក្នុង​ការ​លេង​នៅ​ក្រៅ​ទឹកដី​របស់​ខ្លួន នៅ​ប៉ុន្មាន​ប្រកួត​កន្លងទៅ។ ក្នុង ៦ប្រកួត​នោះ គឺ ហ្សកដានី លេង​ក្រៅ​ដី ៥​ប្រកួត (ស្មើ​៤ ចាញ់​១) ហើយ​រក​បាន​តែ ៣គ្រាប់​ប៉ុណ្ណោះ។

ដោយឡែក ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ ក្រោយ​ចាញ់​ហ្សកដានី ៧គ្រាប់ បាន​បន្ត​ចាញ់​ឥណ្ឌូណេស៊ី ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ មុន​យក​ឈ្នះ​អាហ្វហ្គានីស្ថាន ១-០ នៅ​ជម្រុះ AFC Asian Cup រួច​បន្ត​ចាញ់ វៀតណាម​ចំនួន ២​លើក ក្នុង​និង​ក្រៅដី ហើយ​ប្រកួត​ចុងក្រោយ​ចាញ់​មីយ៉ាន់ម៉ា ១-២៕

ទិដ្ឋភាពក្រោយសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០១៧

អត្ថបទពាក់ព័ន្ធ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;