អ្នកចាត់ការ​ក្លឹប Terengganu បង្ហើប​មូលហេតុ មុន​សម្រេច​យក ធារី ចន្ថាប៊ីន និង Kim Hyun Woo

  • 2017-12-07 03:40:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Irfan Bakti Abu Salim អ្នក​ចាត់​ការ​ក្លឹប​បាល់ទាត់ Terengganu FC បាន​ប្រាប់​ពី​កត្តា​មួយ​ចំនួន​របស់ ធារី ចន្ថាប៊ីន និង Kim Hyun Woo អតីត​កីឡាករ​ក្លឹប​ភ្នំពេញ​ក្រោន ដែល​ធ្វើឲ្យ​រូបលោក​សម្រេច​ចិត្ត​នាំ​យក​រូបគេ​ទៅ​ជួយ​ក្រុម​នៅ​រដូវ​កាល​ក្រោយ ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី។ នេះ​បើ​តាម​ការ​រៀបរាប់​លើ​គណនី​ហ្វេសប៊ុក ឈ្មោះ Revolusi Terengganu FA កាលពី​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​២០១៧។

លោក Irfan Bakti Abu Salim
អ្នកចាត់ការ​វ័យ ៦៦​ឆ្នាំ សញ្ជាតិ​ម៉ាឡេស៊ី​ដដែល បាន​បង្ហើប​ថា៖ ***«ខ្ញុំ​បាន​ឃើញ​ការ​លេង​របស់​គេ (Hyun Woo) ហើយ​រូបគេ​ពិត​ជា​សក្ដិសម​សម្រាប់​ចង្វាក់​នៃ​ការ​លេង​របស់​ពួកយើង (Terengganu FC)»***។
Kim Hyun Woo (ស្ដាំ)

លោក​បន្ត​ថា៖ «ធារី ជា​កីឡាករ​ពោរពេញ​ដោយ​បទពិសោធ ជាពិសេស​គេ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ រូបគេ​ធ្វើ​បាន​ល្អ​នៅ​តំបន់​ការពារ និង​បម្រើ​ការពារ»

ធារី ចន្ថាប៊ីន និងអ្នកគាំទ្រកម្ពុជា

ទាក់ទង​នឹង​ការ​ជ្រើសរើស​កីឡាករ​និមួយៗ លោក Irfan ក៏​បាន​ប្រាប់​ផង​ដែរ​ថា លោក​មិន​ជ្រើសរើស​កីឡាករ​ដែល​លេង​នៅ​ក្រុម​ខ្លាំង​ស្រាប់​នោះ​ទេ តែ​លោក​ផ្ដោត​លើ​សមត្ថភាព​របស់​កីឡាករ​ម្នាក់ៗ​ជាង ហើយ ធារី ជា​កីឡាករ​ម្នាក់​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា ​ពី​សំណាក់​អ្នកគាំទ្រ​កម្ពុជា។

Terengganu FC បាន​ចាប់ផ្ដើម​ហ្វឹកហាត់​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី ចាប់​តាំង​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ២០១៧។ ចំណែក ធារី ចន្ថាប៊ីន បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​ការ​ចូល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួមក្រុម​ថ្មី​របស់​ខ្លួន នៅ​ថ្ងៃ​នេះ​ផង​ដែរ។ រូបគេ​ត្រូវ​រំពឹង​ថា នឹង​ពាក់​អាវ​លេខ​៨៕

អត្ថបទពាក់ព័ន្ធ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;