កូរ៉េ​ខាង​ត្បូង ឆ្លើយ​តប​រឿង​កូរ៉េ​ខាង​ជើង​ចង់​ចូលរួម​អូឡាំពិក​ខែ​ក្រោយ

  • 2018-01-02 07:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង បាន​អះអាង​ថា នឹង​បង្កើត​ឲ្យ​មាន​ជំនួប​ជាន់​ខ្ពស់​មួយ​ជាមួយ​នឹង​ភាគី​កូរ៉េ​ខាង​ជើង នៅ​ថ្ងៃ​ទី​០៩​មករា អំពី​ការ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ​២០១៨។

ការ​ឆ្លើយ​តប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក Kim Jong-un មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង និយាយ​កាល​ពី​ម្សិលមិញ​ថា លោក​កំពុង​ពិចារណា​លើ​ការ​បញ្ជូន​ប្រតិភូ​ទៅ​កាន់​ក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ចូលរួម​កីឡា​អូឡាំពិក​រដូវ​រងា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៩ កុម្ភៈ ២០១៨។ លោក Kim Jong-un ប្រាប់​ថា ភាគី​ទាំង​សងខាង​គួរ​តែ​រៀបចំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​អំពី​ភាព​អាច​ទៅ​រួច​នៃ​ការ​ចូលរួម​របស់​កូរ៉េ​ខាង​ជើង។

លោក Kim Jong-un

ទាក់ទង​នឹង​បញ្ហា​នេះ លោក Moon Jae-in ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​២​មករា​នេះ​ថា នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាង​ត្បូង​លោក Cho Myoung-gyon បាន​ស្នើ​យក​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ឲ្យ​ភាគី​សងខាង​បាន​ជួប​ពិភាក្សា​គ្នា នៅ​ក្នុង​តំបន់ Panmunjom។

លោក Moon Jae-in

"យើង​សង្ឃឹម​ថា កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង អាច​អង្គុយ​ទល់​មុខ​គ្នា ហើយ​ពិភាក្សា​អំពី​ការ​ចូលរួម​នៃ​ប្រតិភូ​របស់​កូរ៉េ​ខាង​ជើង ក្នុង​កីឡា​អូឡាំពិក​ក្រុង Pyeongchang ព្រម​ទាំង​ពិភាក្សា​អំពី​បញ្ហា​ដទៃ​ទៀត​រវាង​ភាគី​ទាំង​២ ដើម្បី​បង្កើន​ទំនាក់​ទំនង​អន្តរ​កូរ៉េ" លោក Cho បាន​ថ្លែង​យ៉ាង​ដូច្នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;