ធឿន ធារ៉ា អាចឡើងវ៉ៃដណ្ដើមខ្សែក្រវាត់នៅថៃ ក្រោយឈ្នះកីឡាករថៃជាបន្តបន្ទាប់
- 2018-01-11 04:04:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធឿន ធារ៉ា អាចឡើងវ៉ៃដណ្ដើមខ្សែក្រវាត់នៅថៃ ក្រោយឈ្នះកីឡាករថៃជាបន្តបន្ទាប់
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យ ១៩ឆ្នាំ ធឿន ធារ៉ា បានបង្ហើបឲ្យដឹងថាខ្លួនទំនងជាអាចត្រូវបានគេដាក់ឲ្យវ៉ៃដណ្ដើមខ្សែក្រវាត់ ពេលទៅប្រកួតនៅថៃលើកក្រោយ។
កីឡាករគុនខ្មែរដែលមានដើមកំណើតនៅខេត្តព្រៃវែង បានអះអាងថា ការមានឱកាសឡើងវ៉ៃដណ្ដើមខ្សែក្រវាត់ គឺដោយសារអ្នករៀបចំកម្មវិធី មើលឃើញពីសមត្ថភាព និងប្រជាប្រិយភាពរបស់ខ្លួន ដែលកំពុងកើនឡើង។
យ៉ាងណាក្ដី ធារ៉ាបញ្ជាក់ថា ដំណឹងនេះ នៅមិនទាន់ច្បាស់ការ ១០០% នៅឡើយទេ គ្រាន់តែឮគ្រូបង្ហើបប្រាប់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ធឿន ធារ៉ា ជាកីឡាករមកពីក្លឹបប្រដាល់ក្រសួងកសិកម្ម ដែលទើបឈ្នះមេដាយមាសថ្នាក់ជាតិ ឆ្នាំ២០១៧ កាលពីពេលថ្មីៗកន្លងទៅ ក្រោយយកឈ្នះកីឡាករខ្លាំងៗក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម។ ប្រជាប្រិយភាពរបស់ធារ៉ា បានហក់ឡើងដល់កំពូលនៅចុងឆ្នាំ២០១៧ ពោលគឺនៅពេលដែលធារ៉ា វ៉ៃកីឡាករថៃ Numkabuan Kiatnavy ឲ្យសន្លប់ក្នុងទឹកទី២ ក្នុងសង្វៀន Max Muoy Thai ប៉ុស្ដិ៍លេខ ៨ ថៃ (ចុចមើលវីដេអូ)។
ធឿន ធារ៉ា ធ្លាប់ឆ្លងកាត់ការប្រកួត ២៨ដង ឈ្នះ ២៦ដង ស្មើ ១ដង និងចាញ់តែ ១ដងប៉ុណ្ណោះ ក្នុងនោះ ធារ៉ា ធ្លាប់ឡើងសង្វៀន Max Muay Thai ចំនួន ៨ ដង ដោយឈ្នះ ៦ដង ស្មើ១ដង និងចាញ់១ដង៕
ចុចអានអត្ថបទទាក់ទង៖
ធឿន ធារ៉ា ប្រើកែង ជង្គង់ ផ្ដួលថៃត្រឹមទឹកទីមួយ លើទឹកដីថៃ
វីដេអូអ្នកប្រដាល់ខ្មែរ ធឿន ធារ៉ា វាយកីឡាករល្បីរបស់ថៃឲ្យសន្លប់ធំទឹកទី2