មេ SpaceX លុបទំព័រហ្វេសប៊ុក២ ដែលមានគេចុច Like សរុបជាង២,៦លាននាក់
- 2018-03-24 08:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ SpaceX លុបទំព័រហ្វេសប៊ុក២ ដែលមានគេចុច Like សរុបជាង២,៦លាននាក់
ចន្លោះមិនឃើញ
លោក Elon Musk ម្ចាស់ក្រុមហ៊ុនផលិតរថយន្ត Tesla និងក្រុមហ៊ុនអវកាស SpaceX បានសម្រេចចិត្តលុបទំព័រ (Page) របស់ក្រុមហ៊ុនទាំងពីរ ចេញពីបណ្ដាញសង្គម Facebook ក្រោយពី អ្នកលេងបណ្ដាញសង្គម Twitter ជំរុញឲ្យលោកធ្វើបែបនេះ។ ទំព័រទាំងពីរមានចំនួនអ្នកចុច Like ខ្ទង់ ២,៦ លាននាក់។
ក្រោយមកទៀត Follower ម្នាក់បានជំរុញឲ្យលោក Elon Msuk លុបទំព័រ SpaceX ចេញពី Facebook ចេញ ប្រសិនបើ Elon ជាបុរសពិត។ ម្ចាស់ក្រុមហ៊ុន Tesla តបភ្លាមដែរថា៖ «ខ្ញុំមិនដឹងថាមានទំព័រ SpaceX នោះទេ។ ខ្ញុំនឹងលុបចេញភ្លាម»។
បន្ទាប់មកទៀតមានអ្នកចង់ឲ្យឲ្យលោក Elon លុបទំព័រ Tesla មួយទៀត ហើយម្ចាស់ក្រុមហ៊ុន Tesla នេះក៏និយាយថា៖ «លុបបាន មើលទៅដូចជាគួរឲ្យរអើមដែរហ្នឹង»។ ភ្លាមៗនោះ ទំព័ររបស់ Tesla ក៏បាត់ស្រមោលភ្លាម។
គួរដឹងថា ចលនា #deletefacebook កើតមានក្រោយពីមានការផ្សាយថា Facebook បានធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់របស់អ្នកប្រើ Facebook ចំនួន ៥០ លាននាក់ ដែលអាចផ្ដល់ផលប្រយោជន៍ដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតនៅឆ្នាំ ២០១៦៕
អត្ថបទពាក់ព័ន្ធ
មេ Facebook បកស្រាយរឿងអាស្រូវបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់
Comment BFF ជារឿងបោកប្រាស់ ដែលកំពុងផ្ទុះខ្លាំងលើហ្វេសប៊ុក