ស្ពានជ្រោយចង្វារចាស់ ដំណើរការជួសជុលបានប៉ុន្មានភាគរយហើយ?
- 2018-04-10 13:45:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានជ្រោយចង្វារចាស់ ដំណើរការជួសជុលបានប៉ុន្មានភាគរយហើយ?
ចន្លោះមិនឃើញ
ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបញ្ជាក់ថា ការងារជួសជុល និងសាងសង់ឡើងវិញនៃស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន សម្រេចបាន ២៧ភាគរយហើយ គិតត្រឹមចុងខែមីនា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ការជួសជុលនេះ ប្រើពេល ២៤ខែ ពោលគឺគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៩។ ទឹកប្រាក់ត្រូវចំណាយលើការជួសជុល មានប្រមាណ ៣០លានដុល្លារ ដោយស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
សូមបញ្ជាក់ថា នេះជាលើកទី២ ហើយដែលស្ពាននេះត្រូវបានជួសជុល។ ស្ពានជ្រោយចង្វារ បានសាងសង់ឡើងក្នុងឆ្នាំ ១៩៦៦ នាសម័យសង្គមរាស្ត្រនិយម។ ស្ពាននេះត្រូវបានទាហានខ្មែរក្រហម ដាក់មីនបំផ្ទុះកាត់ផ្តាច់នៅចំណុចពាក់កណ្តាលស្ពាន កាលពីសម័យសង្គ្រាមឆ្នាំ ១៩៧៣។ លុះដល់ឆ្នាំ ១៩៩២ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា និងបច្ចេកទេសក្នុងលក្ខខណ្ឌជំនួយឥតសំណង ដើម្បីធ្វើការជួយជួសជុលតភ្ជាប់ស្ពាននេះឡើងវិញ និងត្រូវបានបើកសម្ភោធដាក់ឲ្យដំណើរការជាថ្មីនៅឆ្នាំ ១៩៩៥។ ការជួសជុលលើកទី២ នាពេលនេះ បានចាប់ផ្ដើមកាលពីខែតុលា ឆ្នាំ២០១៧៕
ទស្សនាវីដេអូជួសជុលស្ពានជ្រោយចង្វារចាស់៖
ទស្សនាទិដ្ឋភាពមួយចំនួន នៃការជួសជុលស្ពានជ្រោយចង្វារចាស់ ដូចខាងក្រោម៖
រូបភាព៖ ក្រសួងសាធារណការ នឹងដឹកជញ្ជូន
ចុចអាន៖ មកដល់ពេលនេះ ចិនជួយសាងសង់ស្ពានប៉ុន្មានហើយ នៅកម្ពុជា?