រដ្ឋមន្រ្តីក្រសួងរ៉ែ ព្រមានដកអាជ្ញាបណ្ណក្រុមហ៊ុនរុករករ៉ែដែលមិនគោរពច្បាប់
- 2018-05-23 03:41:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីក្រសួងរ៉ែ ព្រមានដកអាជ្ញាបណ្ណក្រុមហ៊ុនរុករករ៉ែដែលមិនគោរពច្បាប់
ចន្លោះមិនឃើញ
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ បើមានក្រុមហ៊ុនរុករករ៉ែណាអនុវត្តមិនបានត្រឹមត្រូវតាមលក្ខខណ្ឌ នឹងមិនអត់ឱនឱ្យនោះទេ ពោលគឺត្រូវអនុវត្តទៅតាមច្បាប់ ឬដកហូតអាជ្ញាបណ្ណតែម្តង។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនរុករករ៉ែនៅកម្ពុជាប្រមាណជាង ២០ក្រុមហ៊ុន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ។
លោកបន្តថា ការងារពាក់ព័ន្ធនឹងបរិស្ថាន គឺជាការងារសំខាន់ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់បរិស្ថាន និងនាំអន្តរាយដល់ប្រជាពលរដ្ឋ។ ចំណែកកាកសំណល់មានជាតិពុល ក្រុមហ៊ុនត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ។
សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនរុករករ៉ែនៅកម្ពុជា មានប្រមាណជា ៥០ក្រុមហ៊ុន ដែលកំពុងដំណើរការ។ កន្លងមកក្រសួងរ៉ែ និងថាមពល បានដកអាជ្ញាបណ្ណក្រុមហ៊ុនរុករករ៉ែប្រមាណជាង ៥០ក្រុមហ៊ុនរួចមកហើយ៕
អត្ថបទពាក់ព័ន្ធ៖
ក្រសួងរ៉ែ ដាក់បម្រាមដល់ក្រុមហ៊ុន មិនឱ្យបញ្ចេញកាកសំណល់ ទៅប្រភពទឹក
ករណីពុលនៅខេត្តក្រចេះ៖ រដ្ឋមន្ត្រី ២រូប បកស្រាយផ្ទុយគ្នា