ក្រសួង៣ ចេញសេចក្តីប្រកាសព័ត៌មានរួម បញ្ជាក់ពីមូលហេតុពុលនៅខេត្តក្រចេះ
- 2018-05-25 02:03:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួង៣ ចេញសេចក្តីប្រកាសព័ត៌មានរួម បញ្ជាក់ពីមូលហេតុពុលនៅខេត្តក្រចេះ
ចន្លោះមិនឃើញ
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែឧសភា ម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា បញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការពុលនៅខេត្តក្រចេះ កាលពីដើមខែឧសភា ២០១៨នេះ។
ក្រសួងទាំងបី បញ្ជាក់ថា ការពុលនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្តបុរី ខេត្តក្រចេះ បណ្ដាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុលកម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសាធារតុគីមីមានកំហាប់ខ្ពស់ ដែលបណ្ដាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត។
ជាមួយគ្នានេះ ក្រសួងទាំងបី នឹងបន្ដសហការគ្នាដើម្បីទប់ស្កាត់ បង្ការ និងជៀសវាងនូវបញ្ហាដែលកើតឡើងជាយថាហេតុ។
គួររំលឹកផងដែរថា ករណីពុលនេះ កើតឡើងនៅភូមិចំនួន៤ ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ដោយអ្នកភូមិជាច្រើន មានរោគសញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើម។ រហូតដល់ថ្ងៃទី៧ ឧសភា ចំនួនអ្នកស្លាប់ដោយសារករណីពុល បានកើនឡើងដល់ ១៣នាក់ និងជាច្រើននាក់ទៀត ត្រូវចូលសម្រាកនៅមន្ទីរពេទ្យ៕
អត្ថបទទាក់ទង៖