ធ្លាយដំណឹង លោកស្រី យីងឡាក់ ទទួលទិដ្ឋការ១០ឆ្នាំ ពីប្រទេស១ នៅ​អឺរ៉ុប

  • 2018-05-29 02:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​នាយករដ្ឋមន្ត្រី​ថៃ​ លោកស្រី យីង​ឡាក់ ស៊ីណាវ៉ាត់ត្រា​ ទទួល​បាន​ទិដ្ឋការ ១០​ ឆ្នាំ ពី​រដ្ឋាភិបាល​ចក្រភពអង់គ្លេស។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន BBC THAI កាលពីថ្ងៃទី​២៨ ឧសភា​ម្សិល​មិញ។

លោកស្រី យីង​ឡាក់
សារព័ត៌មាន​ខាងលើ បាន​ឲ្យ​ដឹង​ទៀត​ថា៖ "លោក​ស្រី​ អាច​ធ្វើ​ដំណើរ​ដោយសេរី ​ចេញ​និង​ចូល​ប្រទេស​អង់គ្លេស​គ្រប់​ពេល តែ​ត្រូវ​ត្រឡប់​មក​វិញ​យ៉ាង​ហោច​ណាស់​ ៦ ​ខែ​ម្ដង"។

យ៉ាងណាមិញ មន្ត្រី​អង់គ្លេស បាន​បដិសេធ​ក្នុង​ការ​បំភ្លឺ​រឿង​នេះ ដោយ​បាន​លើក​ឡើង​ពី​សិទ្ធិ​ឯកជន​លើ​ព័ត៌មាន​ផ្ទាល់ខ្លួន​។

គួរ​បញ្ជាក់​ថា លោក​ស្រី យីងឡាក់ បាន​បាត់​ខ្លួន​ពី​ប្រទេស​ថៃ ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៧​មក​ម៉្លេះ ដោយ​ខកខាន​មិន​បាន​ចូលរួម​ស្ដាប់​​ការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​ថៃ។

លោក​ស្រី ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​មិន​ប្រក្រតី​ក្នុង​ការ​ទិញ​ស្រូវ​មក​ស្ដុក​ទុក ដែល​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​រដ្ឋ​យ៉ាង​ហោច​ណាស់ ៨​ពាន់​លាន​ដុល្លារ។ កន្លង​មក ធ្លាប់​មាន​ព័ត៌មាន​ថា​លោកស្រី កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ប្រទេស​អង់គ្លេស៕

អត្ថបទទាក់ទង៖

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;