ក្រសួង និង​ក្រុមហ៊ុន បញ្ជាក់​រឿង​លុបចោល​គម្រោង​សាង​សង់​ព្រលាន​យន្តហោះ​ នៅ​ខេត្ត​កណ្ដាល

  • 2018-06-04 10:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​មាន​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ស្ដី​ពី​ការ​លុប​គម្រោង​ព្រលានយន្តហោះ​ថ្មី ស្ថិត​ក្នុង​ខេត្ត​ក​ណ្តាល មន្រ្តី​ពាក់ព័ន្ធ ២​រូប រួម​ជាមួយ​អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​អះអាង​ស្រដៀង​គ្នា​ថា មិន​ទាន់​ទទួល​ព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​ការ​លុប​ចោល​គម្រោង​ព្រលាន​យន្តហោះ​នេះ នៅ​ឡើយ​នោះ​ទេ។

រូបតំណាង
លោក កែវ​ ស៊ីវន អគ្គនាយក​បច្ចេកទេស​នៃ​អាកាស​ចរណ៍​កម្ពុជា​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី៤ ខែ​ឧសភា​នេះ​ថា លោក​មិន​ទាន់​ទទួល​បាន​នូវ​ដំណឹង ឬ​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​លុប​គម្រោង​នេះ​ចោល​ទេ​។

រីឯអ្នក​នាំពាក្យ​ក្រសួង​ដែនដី​នគររូបនីយកម្ម លោក សេង ឡូត អះអាង​សដៀង​គ្នា​ដែរ​ថា លោក​មិន​បាន​ទទួល​ដំណឹង​នេះ​ទេ។ “ប្រភព​ព័ត៌មាន​ដែល​ចុះផ្សាយ​ហ្នឹង គ្រាន់តែ​ជា​ការ​បន្លំ​ទេដឹង... សម្រាប់​ខ្ញុំ​ផ្ទាល់​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ”។ លោក សេង ឡូត មានប្រសាសន៍។

ចំណែក​លោក ទូច សំណាង អគ្គនាយក​រង​ក្រុមហ៊ុន OCIC ដែល​ជា​ក្រុមហ៊ុន​ចូលរួម​វិនិយោគ​លើ​គម្រោង​ ព្រលានយន្ត​ហោះ​នេះ បាន​អះអាង​ស្រដៀង​គ្នា​នឹង​មន្ត្រី​ខាង​លើ​ដែរ​ ដោយ​លោក​សុំ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​លម្អិត គ្រាន់តែ​បញ្ជាក់​ថា មិន​ទទួល​បាន​ដំណឹង​នៃ​ការ​លុប​ចោល​គម្រោ​ព្រលានយន្ត​នេះ​ទេ។

គួរ​ជម្រាប​ថា ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ត្រូវ​បាន​ប្រកាស​ថា​នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២៦០០ហិកតា ស្ថិត​នៅ​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ គម្រោង​នេះ​នឹង​ចំណាយ​ទុន រហូត​ដល់ទៅ ១៥០០​លាន​ដុល្លារ ដោយ​ក្នុងនោះ​ទឹកប្រាក់ ១១០០លានដុល្លារ ជា​កម្ចី​ពី​ធនាគារ​បរទេស កម្ចី​ភាគ​ទុន​ក្រុមហ៊ុន​វិនិយោគ​អនិកជន​នៅ​កម្ពុជា (OCIC) របស់​អ្នក​ឧកញ៉ា ពុង ឃាវសែ ចំនួន ២៨០​លាន​ដុល្លារ និង​ដើម​ទុន​ចុះ​បញ្ជី ១២០​លាន​ដុល្លារ ពោល​គឺ​ក្រុមហ៊ុន OCIC មាន​ទុន​វិនិយោគ ៩០% ហើយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​មាន ១០%៕

អត្ថបទទាក់ទង៖

អត្ថបទ៖ ឈុត សិរីឧត្តម

អត្ថបទថ្មី
;