ច្បាប់ប្រាក់ឈ្នួលអប្បបរមា និងច្បាប់ការងារថ្មី នឹងត្រូវព្រឹទ្ធសភា ប្រជុំអនុម័តនៅថ្ងៃស្អែក
- 2018-06-14 03:39:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់ប្រាក់ឈ្នួលអប្បបរមា និងច្បាប់ការងារថ្មី នឹងត្រូវព្រឹទ្ធសភា ប្រជុំអនុម័តនៅថ្ងៃស្អែក
ចន្លោះមិនឃើញ
ព្រឹទ្ធសភា នឹងបន្តសម័យប្រជុំលើកទី១ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីពិនិត្យ ឱ្យយោបល់ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីការងារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ។
គួររំលឹកថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច “គ” ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ៕
អត្ថបទពាក់ព័ន្ធ៖
លោក រ៉ុង ឈុន ស្នើឱ្យពិនិត្យ "ច្បាប់ការងារថ្មី" ឡើងវិញ មុនព្រឹទ្ធសភាអនុម័ត
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី "ប្រាក់ឈ្នួលអប្បបរមា"