អ្នកនាំពាក្យ៖ សម្តេច​ក្រុមព្រះ នឹង​ឆាប់​យាង​មក​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ

  • 2018-06-20 07:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ញ៉េប ប៊ុនជិន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​បញ្ជាក់​ថា ស្ថានភាព​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មាន​ការ​ធូរ​ស្បើយ​ជាងមុន ហើយ​សម្តេច​នឹង​ឆាប់​យាង​ត្រឡប់​មក​ដឹកនាំ​គណបក្ស​វិញ។ លោក​ថ្លែង​ដូច្នេះ​ទៅកាន់​អ្នក​សារព័ត៌មាន នៅ​កន្លែង​បូជា​សព​អ្នកម្នាង អ៊ុក ផល្លា មុខ​វត្តបុទុមវតី កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨។

លោក ញ៉េប ប៊ុនជិន ថ្លែងនាពេលកន្លងមក
លោកបាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «**ស្ថានភាព​សម្តេច​ក្រុមព្រះ ការពារ​ដោយ​សុវត្ថិភាព​ទាំង​សន្តិសុខ ទាំង​វេជ្ជបណ្ឌិត។ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំង​ប្រទេស​ជា្របជា​ព័ត៌មាន​ថា សម្តេច​ក្រុមព្រះ​អត់មាន​បញ្ហា​អី​ធំដុំ​ទេ លោកនៅ​តែ​មាន​សភាព​ក្លាហាន ហើយលោក​នឹង​ឆាប់យាង​ត្រឡប់​មកដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញទេ សូម​បងប្អូន​អ្នក​គាំទ្រ​កុំមាន​ភាព​តក់ស្លុត**»។

សូម​ជម្រាប​ថា ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៨ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ដោយ​ព្រះអង្គ​បាន​របួស​បាក់ឆ្អឹង​ដង​កាំបិត ស្រាំឆ្អឹង​ជំនី និង​បាក់ជើង​ខាង​ឆ្វេង៕

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ចាប់ដៃ​ជាមួយ​សមាជិក ក្នុងអំឡុងសមាជ១​របស់​គណបក្សហ៊្វុនស៊ិនប៉ិច នាពេលកន្លងមក

អត្ថបទទាក់ទង

អត្ថបទ៖ សោភា

អត្ថបទថ្មី
;