អត្ត​សញ្ញាណបណ្ណ​ជិត ១០លាន​បណ្ណ ត្រូវបាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ មុន​បោះឆ្នោត

  • 2018-06-22 09:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អត្ត​សញ្ញាណបណ្ណ ត្រូវបាន​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស មុន​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នីតិកាលទី៦ មាន​ចំនួន​ជាង ៩,៨លាន​បណ្ណ។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក ម៉ៅ ច័ន្ទតារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ​២០១៨ ក្រោយ​បញ្ចប់​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​មណ្ឌល​ផ្តល់​សេវា​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប​អ៊ីអន២ ខណ្ឌ​សែនសុខ។

លោក ម៉ៅ ច័ន្ទតារ៉ា ថ្លែង​ក្នុងសន្និបាត​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​អត្តសញ្ញាណកម្ម​ កាលពីព្រឹក​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ។ រូបថត៖ ផ្តល់ឱ្យ
លោក​បាន​ឱ្យដឹង​ថា ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ដែល​ទទួល​បាន​អត្តសញ្ញាណបណ្ណ​នេះ ក្នុងនោះ​អ្នកមាន​អាយុ​ពី ១៥ ដល់ ១៨​ឆ្នាំ មាន​ជាង ៣០ម៉ឺន​នាក់។ ចំណែក​ប្រជាពលរដ្ឋ​ប្រមាណ ៩,៥​លាន​នាក់​ គឺ​មាន​អាយុ​លើសពី ១៨​ឆ្នាំ ដែល​មាន​អត្តសញ្ញាណបណ្ណ​កាន់​សម្រាប់​ទៅ​បោះឆ្នោត។

លោក​អគ្គនាយក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស អាចមក​ធ្វើ​អត្តសញ្ញាណបណ្ណ នៅផ្សារ​ទំនើប​អ៊ីអន២ ក្នុង​ខណ្ឌ​សែនសុខ​ នៅ​ជាន់ទី២​បាន ប៉ុន្តែ​ត្រូវ​មាន​ការ​បញ្ជាក់​ទីលំនៅ​ពី​ភូមិ ឃុំ-សង្កាត់ ដែល​ខ្លួន​បាន​រស់នៅ​កន្លងមក​សិន​ ថា​បាន​ផ្លាស់ប្ដូរ​មករស់​នៅ​ភ្នំពេញ ទើបអាច​មាន​សិទ្ធិ​ធ្វើ​អត្តសញ្ញាណបណ្ណ​នៅផ្សារ​ទំនើប​នេះបាន។

សូម​ជម្រាប​ដែរ​ថា អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ គឺ​មាន​ចំនួន​សរុប​ជាង ៨,៣៨លាន​នាក់៕

អត្តបទទាក់ទង

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;