នាយករដ្ឋមន្រ្តី​ឡាវ បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់ និង​បាត់​ខ្លួន ក្រោយ​បាក់​ទំនប់​វារីអគ្គិសនី

  • 2018-07-26 02:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថងលូង ស៊ីសូលីត នាយករដ្ឋមន្រ្តី​ឡាវ បាន​បញ្ជាក់​ថា មនុស្ស ២៦​នាក់​បាន​ស្លាប់ និង ១៣១​នាក់​កំពុង​បាត់​ខ្លួន ក្រោយ​ការ​បាក់​ទំនប់​វារីអគ្គិសនី Xe-Namnoy រយៈពេល ២​ថ្ងៃ នៅ​ក្នុង​ខេត្ត Attapeu នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ឡាវ។

លោក ថងលូង ស៊ីសូលីត នាយករដ្ឋមន្រ្តី​ឡាវ ធ្វើ​សន្និសីទសារព័ត៌មាន​នៅ​ក្រុង​វៀងចន្ទន៍ កាលពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ២០១៨ (រូបភាព៖ Vientiane Times)
ការ​បញ្ជាក់​របស់​លោក​នាយករដ្ឋមន្រ្តី​ឡាវ​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏​កម្រ​មួយ កាលពី​រសៀល​ថ្ងៃ​ទី២៥ ខែ​កក្កដា ២០១៨ កន្លង​ទៅ បន្ទាប់​ពី​លោក​ត្រឡប់​ទៅ​ដល់​ក្រុង​វៀងចន្ទន៍​វិញ។

ការ​បាក់​វារីអគ្គិសនី​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ឡាវ ៣០៦០​នាក់​គ្មាន​ទីជម្រក ដោយសារ​ទឹក​ជំនន់​បាន​ជន់​លិច​ផ្ទះ​របស់​ពួកគេ។

សូម​បញ្ជាក់​ថា ទំនប់​វារី​អគ្គិសនី Xe Nam Noy ក្នុង​ខេត្ត Attapeu បាន​បាក់​កាលពី​យប់​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៨ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​បាត់ខ្លួន​ជាច្រើន​រយនាក់៕

ប្រជាជន​ឡាវ​ឡើងលើដំបូល​ផ្ទះ ក្រោយ​ទឹកជំនន់​ជន់លិចផ្ទះ​របស់​ពួកគេ (រូបភាព៖ ABC Laos)

អត្ថបទទាក់ទង៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;