CDC យល់ព្រមលើគម្រោងសណ្ឋាគារលំដាប់ផ្កាយ៤ និងផ្សារទំនើប នៅប៉ោយប៉ែត
- 2018-08-12 02:13:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CDC យល់ព្រមលើគម្រោងសណ្ឋាគារលំដាប់ផ្កាយ៤ និងផ្សារទំនើប នៅប៉ោយប៉ែត
ចន្លោះមិនឃើញ
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន MOONMA HENG CO., LTD លើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន៣៩២បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម “ផ្សារទំនើប”។ នេះបើតាម CDC បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១០សីហា ២០១៨។
គម្រោងវិនិយោគនេះ មានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយទុនវិនិយោគជាង ៦៨,២៩លានដុល្លារ និងអាចបង្កើតការងារបាន ៨៣៦កន្លែង៕
គម្រោងបង្កើតរោងចក្រ២ មានទុនវិនិយោគជាង១០លានដុល្លារ នឹងលេចឡើងនៅភ្នំពេញ
គម្រោង "ផ្សារម៉ាក្រូ" នៅសៀមរាប ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ