បុត្រច្បងសម្តេចក្រុមព្រះ នឹងបង្ហាញខ្លួនជាលើកដំបូង ក្នុងវេទិកាជាមួយរាជរដ្ឋាភិបាល
- 2018-08-19 02:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុត្រច្បងសម្តេចក្រុមព្រះ នឹងបង្ហាញខ្លួនជាលើកដំបូង ក្នុងវេទិកាជាមួយរាជរដ្ឋាភិបាល
ចន្លោះមិនឃើញ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះរាជបុត្រាច្បងរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងជាប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច និងសហជីវិន ពេជ្រ សុជេថ្ថា អគ្គលេខាធិការប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច នឹងបង្ហាញខ្លួនជាលើកដំបូង នៅក្នុងវេទិកាពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ នៅវិមានសន្តិភាព។ នេះបើតាមលោក ណុប សុធារិទ្ធ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់ [ខ្លីៗ] នៅព្រឹកថ្ងៃទី១៩សីហានេះ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ មានភារកិច្ចដឹកនាំ ចាត់ចែង សម្រេចរាល់ការងារគណបក្ស នៅពេលអវត្តមានសម្តេចក្រុមព្រះ ក្នុងពេលសម្រាកព្យាបាលជំងឺ។ ចំណែក សហជីវិន ពេជ្រ សុជេថ្ថា មានភារកិច្ចដឹកនាំ ចាត់ចែង សម្រេចរាល់ការងាររបស់អគ្គលេខាធិការដ្ឋានគណបក្សហ៊្វុនស៊ិចប៉ិច។
កាលពីថ្ងៃទី១៦សីហាកន្លងទៅ ទីស្តីការគណៈរដ្ឋមន្រ្តី បានផ្ញើលិខិតអញ្ជើញទៅគណបក្សទាំង១៩ ដែលមិនទទួលបានអាសនៈក្នុងរដ្ឋសភា ឱ្យចូលរួមក្នុងវេទិកាពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាល។ វេទិកានេះ នឹងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១. សុន្ទរកថាបើកវេទិកាដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
២. ការចូលរួមយោបល់ពីគណបក្សនយោបាយនានា
៣. បញ្ហាផ្សេងៗ
៤. ពិសាបាយសាមគ្គី៕
អត្ថបទទាក់ទង៖
គណបក្សហ៊្វុនស៊ិនប៉ិច តែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានស្ដីទី
រាជរដ្ឋាភិបាល ផ្ញើលិខិតអញ្ជើញទៅគណបក្សទាំង១៩ ឱ្យចូលរួមវេទិកាពិគ្រោះយោបល់ហើយ