Jack Ma សុំទោសប្រជាជនអាមេរិក ចំពោះការមិនគោរពពាក្យសន្យា
- 2018-09-19 23:17:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma សុំទោសប្រជាជនអាមេរិក ចំពោះការមិនគោរពពាក្យសន្យា
ចន្លោះមិនឃើញ
លោក Jack Ma សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba បាននិយាយថា លោកមិនអាចសម្រេចនូវពាក្យសន្យារបស់លោក ក្នុងការបង្កើតអាជីវកម្មចំនួន ១លាន នៅសហរដ្ឋអាមេរិកបានឡើយ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងក្រុងវ៉ាស៊ីនតោន ជាមួយក្រុងប៉េកាំង។ នេះជាការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua កាលពីថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
លោក Ma បន្តថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន អាចនឹងអូសបន្លាយរហូតដល់ ២ទសវត្សរ៍ ហើយវានឹងបង្កើតរឿងស្មុគស្មាញជាច្រើនសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។ លោកព្យាករថា អាជីវកម្មចិន អាចផ្លាស់ចេញពីទឹកដីអាមេរិក ដើម្បីទៅបើកអាជីវកម្មនៅប្រទេសផ្សេងទៀត ដែលមិនជាប់ពន្ធដូចនៅអាមេរិក៕
អត្ថបទទាក់ទង