សៀង ចន្ធា ជាកីឡាករក្មេងជាងគេ ដែលត្រូវបានកោះហៅចូលជម្រើសជាតិ
- 2018-10-20 02:45:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀង ចន្ធា ជាកីឡាករក្មេងជាងគេ ដែលត្រូវបានកោះហៅចូលជម្រើសជាតិ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ សៀង ចន្ធា មកពីមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី ត្រូវបានគ្រូបង្វឹក កោះហៅចូលក្នុងជម្រើសជាតិឈុតធំ ក្នុងចំណោមកីឡាករ ២៥ នាក់ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមការប្រកួត AFF Suzuki Cup 2018 ។ នេះបើយោងតាមបញ្ជីឈ្មោះពីនាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍន៍ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
សៀង ចន្ធា ដែលទើបតែមានវ័យ១៦ឆ្នាំ ជាកីឡាករដែលក្មេងជាងគេ និងជាកីឡាករតែម្នាក់គត់ ដែលមកពីមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទីក្នុងក្រុមជម្រើសជាតិ។
អត្ថបទទាក់ទង
គ្រូបង្វឹកថា ជម្រើសជាតិកម្ពុជាធ្វើបានល្អ តែមិនល្អសម្រាប់អ្នកគាំទ្រមួយចំនួន
កម្ពុជា នៅតែមិនស្គាល់ពាក្យថា "ឈ្នះ" ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Honda
ក្រសួងអប់រំ មានយុទ្ធសាស្ត្រកំណែទម្រង់ការអភិវឌ្ឍវិស័យកីឡាចំនួន ៥ចំណុច
អាត អូនតូច និងទៀត គីមហេង ផ្ទេរពីសាលាបាទីទៅកាន់ក្លឹបវិសាខា