ប្រមុខរាជរដ្ឋាភិបាល តែងតាំងអភិបាលក្រុងសៀមរាបថ្មី
- 2018-11-13 05:04:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រមុខរាជរដ្ឋាភិបាល តែងតាំងអភិបាលក្រុងសៀមរាបថ្មី
ចន្លោះមិនឃើញ
លោក នួន ពុទ្ធារ៉ា ត្រូវបានប្រមុខរាជរដ្ឋាភិបាល តែងតាំងជាអភិបាលក្រុងសៀមរាប ជំនួសលោក សូរ ប្លាតុង ដែលត្រូវផ្លាស់ទៅកាន់មុខតំណែងថ្មី ជាអភិបាលស្រុកប្រាសាទបាគង ជំនួសអភិបាលស្រុកចាស់ លោក ម៉ក់ សំភារ ដែលដល់អាយុចូលនិវត្តន៍។ នេះបើយោងតាមអនុក្រឹត្យលេខ១០២៣អនក្រ.តត ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ០១៨។
ពិធីប្រកាសចូលកាន់តំណែងអភិបាលក្រុងសៀមរាប និងអភិបាលស្រុកប្រាសាទបាគង ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។
ក្រោយទទួលបានការតែងតាំង លោក នួន ពុទ្ធារ៉ា បានប្តេជ្ញាថានឹងខិតខំបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត និងអនុវត្តទៅតាមបទបញ្ជា លិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាងនេះទៅទៀតលោកបានបន្តថានឹងរក្សា និងសាមគ្គីផ្ទៃក្នុងឲ្យកាន់តែស្អិតរមួតជាធ្លុងមួយដើម្បីបន្តការអភិវឌ្ឍក្រុងសៀមរាបន្ថែមទៀត៕
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប