រ៉ឹង ប៊ុនហៀង ថា ខ្លួនធ្លាប់គិតចង់ដើរចេញពីក្រុមជម្រើសជាតិ
- 2018-11-15 03:58:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ឹង ប៊ុនហៀង ថា ខ្លួនធ្លាប់គិតចង់ដើរចេញពីក្រុមជម្រើសជាតិ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា និងក្លឹបក្រសួងការពារជាតិ រ៉ឹង ប៊ុនហៀង បានឲ្យដឹងថា ខ្លួនធ្លាប់គិតចង់ចាកចេញពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីទទួលការរិះគន់ប្រមាថពីមជ្ឈដ្ឋាននានា ក្រោយពីការបង្ហាញទម្រង់លេងមិនបានល្អនាពេលកន្លងទៅ។ នេះបើតាមវេបសាយកីឡាជាភាសាអង់គ្លេស The Morning ចុះផ្សាយនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រាប់ទៅកាន់ The Morning ប៊ុនហៀងបានឲ្យដឹងថា គ្រួសារ មិត្តភ័ក្ដិ សាច់ញាតិ និងសមាជិកក្រុមក្រសួងការពារជាតិ បានព្យាយាមព្យាយាមពន្យល់ និងជំរុញលើកទឹកចិត្តឲ្យគេបន្តនៅជាមួយក្រុមជម្រើសជាតិ។ ប៊ុនហៀងបន្តថា ការរិះគន់គឺជារឿងធម្មតា ប៉ុន្តែខ្លួនមានការអាក់អន់ចិត្តខ្លាំង នៅពេលអ្នកគាំទ្រមួយចំនួនបានប្រមាថមើលងាយខ្លួន និងក្រុមគ្រួសារ។
ខ្សែប្រយុទ្ធពាក់លេខ១៤នេះឲ្យដឹងទៀតថា ខ្លួនចង់លេងក្នុងកម្រិតមួយដែលអ្នកគាំទ្រចង់បាន ហើយពិតជាសោកស្ដាយដែលធ្វើឲ្យបាត់បង់ឱកាសរកគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិ នាពេលកន្លងទៅ។
សូមជម្រាបថា ប៊ុនហៀង មិនទាន់អាចរកគ្រាប់បាល់បានសម្រាប់ក្រុមកម្ពុជានៅឡើយទេ ក្នុង ២ប្រកួតកន្លងទៅ ក្នុងពានរង្វាន់ AFF Suzuki Cup 2018 ៕
អត្ថបទទាក់ទង