ផ្លូវក្រាលកៅស៊ូ និងក្រួសក្រហម ជិត៨០០គីឡូម៉ែត្រនៅខេត្តព្រះវិហារ ត្រូវបានជួសជុលរួចរាល់ហើយ
- 2018-12-02 02:20:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវក្រាលកៅស៊ូ និងក្រួសក្រហម ជិត៨០០គីឡូម៉ែត្រនៅខេត្តព្រះវិហារ ត្រូវបានជួសជុលរួចរាល់ហើយ
ចន្លោះមិនឃើញ
ផ្លូវក្រាលកៅស៊ូ និងក្រាលក្រួសក្រហមចំនួន ២៩ខ្សែមានប្រវែងសរុប ៧៨៥គីឡូម៉ែត្រ នៅទូទាំងខេត្តព្រះវិហារ ត្រូវបានថែទាំ និងជួសជុលរួចរាល់ ១០០ភាគរយហើយ។ នេះបើតាមការប្រកាសឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។
ផ្លូវទាំងនេះ បានរងការខូចខាតដោយសារទឹកភ្លៀងជោគជាំក្នុងរដូវវស្សានាពេលកន្លងមក ហើយពេលនេះ ត្រូវបានមន្ទីរសាធារណការខេត្ត ធ្វើការថែទាំ និងជួសជុលរួចរាល់ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ កសិផលទៅលក់នៅទីផ្សារ ជាពិសេសងាយស្រួល ក្នុងការធ្វើដំណើរបំពេញបេសកកម្មរបស់កងកម្លំាងនៅតាមព្រំដែន។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បញ្ជាក់ថា ខ្លួននៅតែបន្តយកចិត្តទុកដាក់ថែទាំផ្លូវទាំងអស់នេះ ដូចជាលុបស្នាមប្រេះ ស្រុត សម្អាតរុក្ខជាតិតាមដងផ្លូវ កៀរសម្រួលផ្លូវក្រួក្រហមជាដើម៕
ចុចអាន៖