អាស៊ីអឺរ៉ុប ចុះកុងត្រាយកកីឡាករថ្មី១២នាក់
- 2018-12-24 04:32:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាស៊ីអឺរ៉ុប ចុះកុងត្រាយកកីឡាករថ្មី១២នាក់
ចន្លោះមិនឃើញ
កីឡាករចំណូលថ្មីចំនួន ១២នាក់ បានទទួលកិច្ចសន្យាជាផ្លូវការពីក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ត្រៀមចូលរួមការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup 2019 ខាងមុខ។ នេះបើតាម CNCC ចុះកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។
លោក សុក វាសនា គ្រូបង្គោលក្លឹបតំណាងសាកលវិទ្យាល័យខាងលើឲ្យដឹងដែរថា គិតមកទល់ពេលនេះ ក្រុមរបស់លោកមានកីឡាករក្នុងស្រុក ២១នាក់ហើយ ពោលគឺបូករួមកូនក្រុមនៅសល់ពីរដូវកាលមុន ហើយអាចថែមអ្នកមានបទពិសោធម្នាក់ទៅពីរនាក់ទៀត បង្គ្រប់បញ្ជី។ ចំណែកសមាសភាពបរទេសវិញ លោកថា អាចនាំចូលតែ ៤រូបប៉ុណ្ណោះ។
បញ្ជីកីឡាករថ្មីទាំង ១២នាក់មានដូចខាងក្រោម៖
១- គុយ សម្បត្តិ តួនាទី អ្នកចាំទី មកពីក្លឹបបាល់ទាត់ពាក់កណ្តាលអាជីព (អាណាចក្របៃតង)
២- វី ចាន់តារា តួនាទី បម្រើ មកពីក្រុមយុវជន អាយុក្រោម ១៩ឆ្នាំ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ
៣- អ៊ុ ឧត្តម តួនាទី បម្រើ មកពីក្រុមយុវជន អាយុក្រោម ១៩ឆ្នាំ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ
៤- កែវ រចនា តួនាទី ការពារ មកពីក្រុមយុវជន អាយុក្រោម ១៩ឆ្នាំ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
៥- ម៉ន កក្កដា តួនាទី បម្រើ មកពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
៦- កែវ សារ៉ាត តួនាទី ការពារ មកពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
៧- ឡាយ រស្មី តួនាទី ការពារ មកពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
៨- ឡូង បូរ៉ាន តួនាទី ការពារ មកពីក្លឹបបាល់ទាត់ សូទីឡូអង្គរ
៩- ចាន់ ថុលវាស្នា តួនាទី បម្រើ មកពីក្លឹបបាល់ទាត់ សូទីឡូអង្គរ
១០- ចាន់ ភារម្យ តួនាទី ការពារ មកពីក្លឹបបាល់ទាត់ វេស្ទើនភ្នំពេញ
១១- សួន ឈុនសេង តួនាទី បម្រើ មកពីក្លឹបបាល់ទាត់ វិសាខា
១២- រុន រានី តួនាទី ប្រយុទ្ធ មកពីក្លឹបបាល់ទាត់ ណាហ្គាវើល៕