អាមេរិក ប្រាប់កងទ័ពវេណេហ្ស៊ុយអេឡា ឱ្យទទួលយកការផ្ទេរអំណាចទៅមេបក្សប្រឆាំង
- 2019-01-29 02:48:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ប្រាប់កងទ័ពវេណេហ្ស៊ុយអេឡា ឱ្យទទួលយកការផ្ទេរអំណាចទៅមេបក្សប្រឆាំង
ចន្លោះមិនឃើញ
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានជំរុញឱ្យយោធា និងកម្លាំងសន្តិសុខវេណេហ្ស៊ុយអេឡា ទទួលយកការផ្ទេរអំណាចដោយសន្តិវិធី ប្រជាធិបតេយ្យ និងស្របតាមរដ្ឋធម្មនុញ្ញ ទៅឱ្យមេបក្សប្រឆាំង។ ការជំរុញនេះ ធ្វើឡើងខណៈដែលអាមេរិក បានបង្កើនការដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់លោក Nicolas Maduro តាមរយៈការដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងកាតរបស់រដ្ឋ PDVSA កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។
លោក John Bolton បានអះអាងថា មន្រ្តី និងយោធាវេណេហ្ស៊ុយអេឡា កំពុងយកចិត្តទុកដាក់នឹងការអំពាវនាវនេះ ក្រោយអនុព័ន្ធយោធាវេណេហ្ស៊ុយអេឡា ប្រចាំក្រុងវ៉ាស៊ីងតោនគឺលោក José Luis Silva បានកែប្រែងាករេពីលោក Maduro ហើយប្រកាសគាំទ្រមេបក្សប្រឆាំងគឺលោក Juan Guaido ឱ្យធ្វើជាប្រធានាធិបតីនៃប្រទេសនេះវិញ កាលពីចុងសប្តាហ៍កន្លងទៅ។
ទន្ទឹមនឹងនេះ លោកទីប្រឹក្សា ក៏បានអំពាវនាវឱ្យសម្ព័ន្ធមិត្ត និងដៃគូ ចូលរួមជាមួយអាមេរិក ក្នុងការទទួលស្គាល់មេបក្សប្រឆាំងលោក Juan Guaido ជាប្រធានាធិបតីស្របច្បាប់របស់វេណេហ្ស៊ុយអេឡា ហើយបិទនូវការដំណើរការមូលនិធិទាំងឡាយរបស់លោក Maduro ផងដែរ៕
អត្ថបទទាក់ទង៖