លោក ស ថេត ហាម​មិនឱ្យ​ផាក​ពិន័យ​ដល់​អ្នក​បត់ស្តាំ​ ពេល​ស្តុប​ពណ៌​ក្រហម

  • 2019-02-12 06:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​មិន​ឱ្យ​ផាកពិន័យ​អ្នក​បើកបរ ដែល​បត់ស្តាំ​ក្នុងពេល​មាន​ស្តុប​ពណ៌​ក្រហម។ «ត្រូវកែ​ជា​បន្ទាន់​នៅពេល​ពលរដ្ឋ​បត់ស្តាំ​ទោះ​ ស្តុប​ឡើង​ពណ៌​ក្រហម​ក៏ដោយ​ មិនត្រូវ​ពិន័យឡើយ»។

បទបញ្ជា​ខាងលើនេះ គឺស្ថិតក្នុងចំណោម​បទបញ្ជាផ្សេងទៀត ដែលលោកឧត្តមេសនីយ៍ឯក ស ថេត បាន​ដាក់ចេញ​ក្នុងកិច្ចប្រជុំ​មួយ​កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​សម្រួល​ដល់ការ​កកស្ទះ​ចរាចរណ៍​ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ​លោក​ក៏បាន​បញ្ជា​ឱ្យ​លុប​បំបាត់​សកម្មភាព​ពួនស្ទាក់​របស់​ប៉ូលិស​ចរាចរណ៍ ដើម្បី​ចាប់អ្នកប្រព្រឹត្ត​បទល្មើស​ចរាចរណ៍​ផងដែរ។

ចុចអាន៖ ស្នងការ​រាជធានី បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស​សម្រាប់​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍​ភ្លាមៗ

យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៤ ត្រង់​មាត្រា ១១ បាន​ឲ្យ​ដឹង​ថា «ភ្លើង​សញ្ញា​ចរាចរណ៍​បញ្ចេញ​ពន្លឺ​ក្រហម គឺ​ជា​សញ្ញា​ឃាត់​ឲ្យ​ឈប់ អ្នក​បើកបរ​ត្រូវ​ឈប់​នៅ​មុខ​ខ្សែ​បន្ទាត់​គំនូស​ចរាចរណ៍​ស​កាត់​ទទឹង​ទ្រូង​ផ្លូវ ឬ​មុខ​គំនូស​សម្រាប់​ថ្មើរ​ជើង​ឆ្លង​កាត់។ បើ​គ្មាន​ឧបសគ្គ​នៅ​ខាង​មុខ យាន​ជំនិះ​ខាង​ស្ដាំ​បំផុត​អាច​បត់​ស្ដាំ​បាន​ដោយ​ប្រុង​ប្រយ័ត្ន លើក​លែង​តែ​មាន​ភ្លើង​សញ្ញា​ព្រួញ​ក្រហម​ហាម​ឃាត់​បត់​ស្ដាំ»៕

ចុចអាន៖ ស្ដុប​លោត​ភ្លើង​ក្រហម តើ​អាច​បត់​ស្ដាំ​បាន​ដែរ​ឬ​ទេ?

អត្ថបទ៖ សំភី

អត្ថបទថ្មី
;