Duterte បញ្ជាឱ្យកប៉ាល់ដឹកសំរាមជិត ៧០កុងតឺន័រ ទៅដាក់នៅកាណាដាវិញ
- 2019-05-23 03:24:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Duterte បញ្ជាឱ្យកប៉ាល់ដឹកសំរាមជិត ៧០កុងតឺន័រ ទៅដាក់នៅកាណាដាវិញ
ចន្លោះមិនឃើញ
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបញ្ជាឱ្យរដ្ឋបាលរបស់លោក ជួលកប៉ាល់របស់ក្រុមហ៊ុនឯកជន ដឹកជញ្ជូនសំរាមចំនួន ៦៩កុងតឺន័រ ត្រឡប់ទៅប្រទេសកាណាដាវិញ ហើយបើកាណាដាមិនទទួលយកទេ ត្រូវបោះចោលនៅលើដីកាណាដាតែម្ដង។ នេះបើតាមការឲ្យដឹងរបស់អ្នកនាំពាក្យលោក Duterte។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមអ្នកនាំពាក្យប្រធានាធិបតី គឺលោក Salvador Panelo បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «ប្រទេសហ្វីលីពីនដែល ជាប្រទេសឯករាជ្យ មិនត្រូវចាត់ទុកជាកន្លែងដាក់សំរាម ដោយប្រទេសបរទេសដទៃទៀតឡើយ»។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន Duterte កាលពីដើមខែឧសភា បានគំរាមប្រកាស “សង្គ្រាម” ទៅលើប្រទេសកាណាដា ប្រសិនបើសំរាមមិនត្រូវបានយកចេញពីប្រទេសរបស់ខ្លួននោះទេ។
លោក Duterte បានព្រមានថា ប្រសិនបើប្រទេសកាណាដាមិនគោរពតាមប្រទេសហ្វីលីពីននោះទេ ហ្វីលីពីនឹងបោះចោលសំរាមនៅលើឆ្នេរសមុទ្រកាណាដាតែម្តង។
ឆ្លើយតបទៅនឹងការព្រមាននេះ ប្រទេសកាណាដា នៅទីបំផុតត្រូវបានគេរាយការណ៍ថា បានសម្រេចឱ្យយកកុងតឺន័រផ្ទុកសំរាមនោះត្រឡប់មកវិញ។
សូមជម្រាបថា សំរាមរាប់សិបកុងតឺន័រ ដែលត្រូវបានដាក់ឈ្មោះថា ជាវត្ថុធាតុដើមដែលអាចកែច្នៃត្រូវ បានដឹកជញ្ជូនចូលមកប្រទេសហ្វីលីពីន ដោយអង្គភាពឯកជនមួយរបស់កាណាដាក្នុងឆ្នាំ ២០១៣ និងឆ្នាំ២០១៤ នៅក្នុងអ្វីដែលរដ្ឋាភិបាលទីក្រុង អូតាវ៉ា និយាយថាគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ទោះជាយ៉ាងណា កុងតឺន័រទាំងនោះ ដែលបានមកដល់ទីក្រុងម៉ានីលបានប្រែទៅជាពោរពេញ ទៅដោយសំរាមគ្រួសារទៅវិញ៕
អត្ថបទទាក់ទង៖
ហ្វីលីពីន ត្រៀមដឹកសំរាម ៦៩កុងតឺន័រ ទៅកាណាដាវិញ ហើយថ្លៃដឹក គឺកាណាដា ជាអ្នកចេញលុយទៀត!
គ្រាន់តែរឿងសំរាម ហ្វីលីពីន ដកអ្នកការទូតចេញពីប្រទេសកាណាដា