នាយករដ្ឋមន្រ្តីវៀតណាម ប្រាប់សម្តេច ហេង សំរិន ថាសេដ្ឋកិច្ចប្រទេសទាំង២ មានការរីកចម្រើនដូចគ្នា
- 2019-05-30 02:00:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីវៀតណាម ប្រាប់សម្តេច ហេង សំរិន ថាសេដ្ឋកិច្ចប្រទេសទាំង២ មានការរីកចម្រើនដូចគ្នា
ចន្លោះមិនឃើញ
លោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងប្រទេសវៀតណាម គឺជាឱកាសល្អចំពេលដែលសេដ្ឋកិច្ចប្រទេសទំាងពីរមានការរីកចម្រើនដូចគ្នា។ ការថ្លែងនេះធ្វើឡើងក្នុងជំនួបពិភាក្សាគ្នាមួយនៅវិមានរដ្ឋាភិបាល នាទីក្រុងហាណូយ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។
សម្តេច ហេង សំរិន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកប្រទេសវៀតណាម នាពេលនេះរបស់សម្តេច និងគណៈប្រតិភូ គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់រដ្ឋសភានីតិកាលទី៦ ដែលជានីតិកាលថ្មី កើតចេញពីការបោះឆ្នោតសកល កាលពីពាក់កណ្តាលឆ្នាំ២០១៨។
សម្តេចបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋសភាទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបន្តពង្រឹងពង្រីក លើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ជាពិសេសការលើកកម្ពស់យេនឌ័រ និងសភាវ័យក្មេង ព្រមទាំងកម្រិតបច្ចេទេសនៃអគ្គលេខាធិការដ្ឋានទាំងពីរ។ រដ្ឋសភាទាំងពីរ តែងបានសហការនិងគាំទ្រគ្នា ទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ។
សម្តេចប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការងារបោះបង្គោលព្រំដែន រវាងប្រទេសទំាងពីរ សម្រេចប្រមាណ ៨៤% ដើម្បីប្រែក្លាយជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីទុកជាមរតក ដល់អ្នកជំនាន់ក្រោយ៕