វៀតណាម កំពុង​បារម្ភ​រឿងទំនិញ​ផលិត​នៅ​ចិន តែ​ដាក់​ថា «ផលិត​នៅ​វៀតណាម»

  • 2019-06-11 02:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម នឹង​ដាក់​ពិន័យ​កាន់តែ​ធ្ងន់ធ្ងរ​​ជាងមុន លើ​អ្នក​ពាក់ព័ន្ធ​ក្នុងការ​នាំ​ទំនិញ​ចិន​ចូល​ក្នុង​ប្រទេស​វៀតណាម ហើយ​ដាក់ឈ្មោះ​លើ​ទំនិញ​នោះថា «ផលិត​នៅ​វៀតណាម» សម្រាប់​នាំចេញ​ទៅ​សហរដ្ឋអាមេរិក ដើម្បី​រួចពន្ធ ខណៈ​អាមេរិក និង​ចិន កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រឿង​ដំឡើងពន្ធ​ដាក់គ្នា​ទៅវិញ​ទៅមក។ នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋាភិបាល​វៀតណាម នៅ​លើ​វេបសាយ​របស់​ខ្លួន កាលពី​ថ្ងៃទី៩ ខែ​មិថុនា ឆ្នាំ​២០១៩។

ការ​ប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​នាយកដ្ឋាន​គយ​វៀតណាម បាន​រកឃើញ​នូវ​វិញ្ញាបនបត្រ​ក្លែងបន្លំ​រាប់សិប​​ (ដាក់​ឈ្មោះ​ដូចក្នុង​ករណី​ខាងលើ) នៅលើ​ផលិត​ផល​ចាប់ពី​​កសិកម្ម និង​វាយនភណ្ឌ ដល់​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម។

ជាមួយគ្នានោះ នៅក្នុងការ​បង្ហោះ​របស់​រដ្ឋាភិបាល​វៀតណាម ក៏បាន​លើកឡើង​នូវការ​បារម្ភ​របស់​សមាជិក​គណៈកម្មាធិការ​សេដ្ឋកិច្ច​របស់​រដ្ឋសភា​វៀតណាម​ម្នាក់ អំពី​ការ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក មកលើ​វៀតណាម​ផងដែរ ដែល បណ្តែតបណ្តោយ​ឱ្យមាន​ករណី​ខាងលើ​នេះ​កើតឡើង៕

អត្ថបទ​ទាក់ទង៖ វៀតណាម ជាអ្នក​ឈ្នះ​ធំបំផុត​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;