លម្អិត​អំពី​គម្រោង​ពង្រីក​ផ្លូវជាតិលេខ២ និង​លេខ២២ ដែល​ឆ្លងកាត់​ភ្នំពេញ កណ្តាល និង​តាកែវ

  • 2019-06-25 09:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២ និង​ផ្លូវលេខ២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រ ឆ្លង​កាត់​រាជធានី-ខេត្ត​ចំនួន៣ រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ។

ផ្លូវជាតិលេខ២ (រូបថត៖ Google Maps)
គម្រោង​នេះ​បែងចែក​ជា៣​កំណាត់​ផ្លូវធំៗមាន​ដូចជា៖

-កំណាត់​ទី១៖ ចាប់​ផ្តើម​ចេញពី​រង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តី​បីកួរស្រូវ ដែលមាន​ប្រវែង ៨,៧​គ.ម។ ពង្រីកពី ២គន្លង ទៅ ៤គន្លង ដែលនៅ​តំបន់​ទីប្រជុំជន ប្រវែង ៤,៣គ.ម មាន​ទទឹង​ផ្លូវ ១៥ម និង​ក្រៅ​តំបន់​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ ២០,៥ម។ កំណាត់​ផ្លូវនេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមាន​កម្រាស់ ១២ស.ម។

-កំណាត់​ទី២៖ ចាប់ផ្តើម​ពីរង្វង់​មូល​ស្រ្តីបីកួរស្រូវ ដល់​រង្វង់មូល​អូរចំបក់ ដែលមាន​ប្រវែង​ ៥៣,៨១គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ​មាន ២គន្លង និង​ទទឹង ១៣ម ក្រាល​បេតុង​កៅស៊ូ (AC) ដែលមាន​កម្រាស់ ១០ស.ម។

-កំណាត់​ទី៣៖ ចាប់ផ្តើម​ពីរង្វង់​មូលអូរចំបក់ ដល់​ផ្សារអង្គតាសោម (ផ្លូវជាតិ​លេខ២២) ដែលមាន​ប្រវែង ៩,៦គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ មាន​ទំហំ​ទទឹងផ្លូវ​សរុប ១៣ម ក្រាល​បេតុងកៅស៊ូ (AC) ដែលមាន​កម្រាស់ ១០សម៕

ចុចអាន​បន្ថែមកម្ពុជា-កូរ៉េ ចុះ​កិច្ច​ព្រមព្រៀង​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ២ និង​លេខ២២

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;