ហាងមួយទម្លាយតម្លៃ Galaxy A80 មានលក់នៅខ្មែរឆាប់ៗ
- ព្រហស្បតិ៍, 27 មិថុនា 2019 06:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងមួយទម្លាយតម្លៃ Galaxy A80 មានលក់នៅខ្មែរឆាប់ៗ
ចន្លោះមិនឃើញ
Galaxy A80 បំពាក់អេក្រង់ពេញ New Infinity Display និងកាមេរ៉ាបង្វិលមុខក្រោយទូរសព្ទដែលមានការផ្លាស់ប្ដូររចនាបថថ្មីមួយទំហឹងទាំងផ្នែកអេក្រង់និងកាមេរ៉ា។
Galaxy A80 មានបំពាក់កាមេរ៉ា Pop-up មានផ្ទុកកាមេរ៉ាមុខក្រោយលើទីតាំងតែមួយអាចបង្វិលបាន មានកាមេរ៉ា ៣ គ្រាប់មានមួយ 48MP f/2.0 មួយគ្រាប់ទៀតប្រភេទ Ultrawide ទំហំ 8MP f/2.2 និងគ្រាប់ទីបីជា ToF Sensor ខណៈកាមេរ៉ាមុខឈរលើទីតាំងតែមួយបែបនេះពុំមានបន្សល់ស្នាមឆកណាមួយលើអេក្រង់ឡើយ។ ប្រភពពីហាង The V Store បានទម្លាយតម្លៃ Galaxy A80 នេះប្រមាណជា ៦១៩ ដុល្លារ ដែលនិងមានលក់លើទីផ្សារឆាប់ៗ។
អេក្រង់ Galaxy A80 លាតស្មើទំហំ ៦,៧ អ៊ីញកម្រិត FHD+ (១ ០៨០x២ ៤០០ ភីកសែល) ប្រភេទ Super AMOLED។ ក្រឡេកទៅមើលថាមពលថ្មធុនខ្ពស់ត្រកូល A មួយនេះមានទំហំ ៣ ៧០០mAh គាំទ្រមុខងារសាកថ្មរហ័សកម្លាំង ២៥ វ៉ាត់ ដោយមាន RAM ទំហំ 8GB និងអង្គផ្ទុក 128GB គាំទ្រមុខងារស្កេនខ្ចៅដៃលើអេក្រង់៕
ឆ្កឹះមើលគ្រឿងក្នុងកាមេរ៉ា ស្មាតហ្វូនថត Selfie ល្អដាច់គេបន្តិចមើល៎!
Apple អាចត្រូវ Samsung ពិន័យខ្ទង់ ១៧០ លានដុល្លារឡើង ព្រោះលក់ iPhone បានតិច