ចិនប្តឹង​អាមេរិក រឿង​យល់ព្រម​លក់រថក្រោះ និងមីស៊ីល​តម្លៃ​ជាង ២ពាន់លាន​ដុល្លារ​ឱ្យ​តៃវ៉ាន់

  • 2019-07-09 08:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចិន បាន​ប្តឹង​តវ៉ា​អាមេរិក ចំពោះ​ការ​យល់ព្រម​លក់រថក្រោះ មីស៊ីល និង​អាវុធ​ផ្សេងទៀត​ដែលមាន​តម្លៃសរុប​ប្រមាណ ២,២ពាន់​លាន​ដុល្លារ​ឱ្យតៃវ៉ាន់។ នេះបើតាម​ការបញ្ជាក់​របស់លោក Geng Shuang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០១៩។

រូបថត៖ AP
លោក​បានលើកឡើង​យ៉ាងដូច្នេះថា៖ «**ការលក់​អាវុធរបស់​អាមេរិក ទៅឱ្យតៃវ៉ាន់ គឺ​ជាការបំពាន​ច្បាប់​អន្តរជាតិ និង​មូលដ្ឋានគ្រឹះ​នៃទំនាក់ទំនង​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ។ នេះគឺជាការបំពាន​គោលនយោបាយចិនមួយ និង​សេចក្តីថ្លែងការណ៍រួមរវាងអាមេរិក-ចិន​ចំនួន៣។ នេះ​ក៏ជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ​មកលើកិច្ចការផ្ទៃក្នុងរបស់​ប្រទេស​ចិន​ផងដែរ ដែលបំផ្លាញ​នូវផលប្រយោជន៍​សន្តិសុខ និង​អធិបតេយ្យរបស់​របស់ខ្លួន។ យើងបញ្ជាក់ពីការតវ៉ាចំពោះសកម្មភាព​ទាំងនេះ**»៕

ចុចអាន​បន្ថែម

-អាមេរិក ព្រមលក់​រថក្រោះ​និង​មីស៊ីលតម្លៃ​ជាង ២ពាន់​លាន​ដុល្លារ ឱ្យ​តៃវ៉ាន់​ហើយ

-តៃវ៉ាន់​ស្នើសុំទិញ​រថក្រោះ​ជាង ១០០​គ្រឿង និង​មីស៊ីល​ជិត ២ពាន់​គ្រាប់ ពី​អាមេរិក

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;