រដ្ឋមន្រ្តី​កសិកម្ម​ ដក​ប្រធាន​ការិយាល័យ​សុខភាព​សត្វ​នៅខេត្តត្បូងឃ្មុំ ​ក្រោយ​ផ្ទុះ​ជំងឺប៉េស្តជ្រូក

  • 2019-07-11 04:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្រេច​ដក​ប្រធាន​ការិយាល័យ​សុខភាព​សត្វ​នៅខេត្ត​ត្បូងឃ្មុំ។ ការដក​នេះ គឺ​បន្ទាប់ពី​កើតមាន​ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ និងដោយសារតែ​ភាពមិនប្រក្រតី​មួយចំនួន។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងប្រាប់ [ខ្លីៗ] នៅព្រឹក​ថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ​ថា ការ​សម្រេច​ដកប្រធាន​ការិយាល័យ​សុខភាព​សត្វនៅខេត្ត​ត្បូងឃ្មុំ ធ្វើឡើង​តាំងពី​ដើម​សប្តាហ៍មក។

លោករដ្ឋមន្ត្រី​បានបញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «ទាក់ទងបញ្ហានេះ គឺតាមអ្វី​ដែលមន្ត្រីរបស់​យើង​ចុះធ្វើការ គាត់ (ប្រធាន​ការិយាល័យ​សុខភាព​សត្វ​នៅខេត្ត​ត្បូងឃ្មុំ) មិនសូវ​សហការ​ពេញលេញ ហើយគាត់​រៀងសោះ​រង្គើញ​រឿងការងារ​សហការ​ជាមួយ​ក្រុមការងារ​ដែលចុះ​ពីកណ្តាល​ទៅ ហើយយើង​តាមដាន​មើល​សកម្មភាព​កន្លងទៅ​នេះ។ ឃើញមាន​ជួប​បញ្ហាចឹង ហើយ​ក៏យើង​បានធ្វើការ​ណែនាំ​មួយជំហាន​ដែរ ប៉ុន្តែហាក់បីដូចជា​មិនសូវបាន​កែលម្អ​បាន​ល្អប្រសើរ បានឈាន​ទៅដល់​ការដក ព្រោះយើង​បានទុកពេល​ឲ្យគាត់មួយខែ​ជាងលើ​បញ្ហា​ហ្នឹង»៕

ចុចអាន​បន្ថែមជ្រូក ៣៣៧​ក្បាល​ហើយ​ដែលងាប់​ដោយ​ជំងឺ​ប៉េស្ត​ជ្រូក​​នៅ​ខេត្តត្បូងឃ្មុំ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;