៩ ចំណុច​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​ទេសចរណ៍​ភាគ​ខាង​ត្បូង ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា

  • 2019-08-14 06:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា​បាន​ចូលរួមកិច្ចប្រជុំលើកទី ៦ ស្ដីពី​កិច្ចសហប្រតិបត្តិករទេសចរណ៍ភាគខាងត្បូង​ដើម្បី​ជំរុញ ការ​អភិវឌ្ឍ​ទេសចរណ៍​ភាគខាងត្បូង កម្ពុជា-មីយ៉ាន់ម៉ា-ថៃ-វៀតណាម ដើម្បី​ក្លាយ​ជា “ចលករដ៏មានឥទ្ធិពលជំរុញ កំណើនសេដ្ឋកិច្ច”។

លោក ថោង រដ្ឋសក្តិ អគ្គនាយកនៃក្រសួងទេសចរណ៍ បាន​ដឹក​នាំ​ក្រុម​ការងារ​ចូល​រួមកិច្ច​ប្រជុំ​ក្រុម​ការងារ​ទេសចរណ៍ភាគខាងត្បូងលើកទី៦ នៅក្រុងកាន់ធើ ប្រទេសវៀតណាម នៅថ្ងៃទី១៤ ​ខែ​សីហា ឆ្នាំ២០១៩ ដោយ​មាន​ការ​ចូល​រួម​ពីប្រទេសទាំង ០៤ (កម្ពុជា-មីយាន់ម៉ា-ថៃ-វៀតណាម)។

កិច្ច​ប្រជុំបានពិភាក្សាលើចំនុចមួយចំនួន ដូចខាងក្រោម៖

១. ការអភិវឌ្ឍផលិតផល និងវិនិយោគលើវិស័យទេសចរណ៍

២. ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា

៣. ការអភិវឌ្ឍន៍ធនធានមនុស្ស

៤. ការសម្រួលការធ្វើដំណើរដល់ភ្ញៀវទេសចរ

៥. ការតភ្ជាប់នាវាទេសចរណ៍តំបន់សមុទ្រ និងទន្លេមេគង្គ

៦. ការជម្រុញឲ្យប្រទេសមីយ៉ាន់ម៉ា តភ្ជាប់នាវាទេសចរណ៍សមុទ្រក្នុងតំបន់ភាគខាងត្បូង

៧. ការតភា្ជប់ទេសចរណ៍បេតិកភណ្ឌភាគខាងត្បូង

៨. ការជម្រុញរៀបចំខ្សែទស្សនកិច្ចបែប Caravan Tour និងទេសចរបើកបរដោយខ្លួនឯង Self-Driving Tour

៩. ការតភ្ជាប់ការហោះហើរត្រង់នៅតំបន់ភាគខាងត្បូង។

កិច្ចប្រជុំនេះ​ដែរ​រៀបចំឡើងដើម្បីផ្សព្វផ្សាយផលិតផល សេវា​ទេសចរណ៍​នៅ​តាម​ច្រក​របៀង​ទេសចរណ៍ និង​ពិនិត្យ​ការ​ជំរុញ​ឲ្យ​ផ្នែក​ឯក​ជន​រៀបចំកញ្ចប់ទស្សនកិច្ចនៃប្រទេសទាំងបួន។ ជាពិសេសជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការថែរក្សា ការការពារ និងការអភិរក្សសម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិ បង្កើតឱកាសការងារ ដល់​ប្រជាពលរដ្ឋ៕

រូបភាព៖ ក្រសួងទេសចរណ៍

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;