ជំនួបរវាង សម្ដេច ហ៊ុន សែន និង ឧបកនាយករដ្ឋមន្ត្រីវៀតណាម ផ្ដោតលើ ២ ចំណុចសំខាន់ៗ
- 2019-08-21 02:06:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនួបរវាង សម្ដេច ហ៊ុន សែន និង ឧបកនាយករដ្ឋមន្ត្រីវៀតណាម ផ្ដោតលើ ២ ចំណុចសំខាន់ៗ
ចន្លោះមិនឃើញ
ក្រោយកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា និងវៀតណាមលើកទី១៧ ដែលរៀបចំឡើងដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៩ ខាងមុខ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និងលោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ។
លោក កៅ គឹមហួន បានថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីចប់ជំនួបថា លោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ អញ្ជើញមកកម្ពុជា ក្នុងជំនួបនេះ គឺមានការផ្លាស់ប្ដូរមតិគ្នាមួយចំនួន ហើយសម្ដេចនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍មួយចំនួន ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា វៀតណាម ប្រព្រឹត្តទៅដោយជោគជ័យ និងមានខ្លឹមសារ ដោយឈរលើគោលការណ៍មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការរីកចម្រើន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង ។
នៅក្នុងជំនួបនេះដែរ គឺផ្ដោតសំខាន់ ២គឺ៖
ទី១. ការត្រៀមទស្សនកិច្ច ផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រីទៅប្រទេសវៀតណាម នៅខែកញ្ញាឆ្នាំ ២០១៩ ខាងមុខនេះ ។
ទី២. ធ្វើយ៉ាងឲ្យណាគណៈកម្មការចម្រុះ ពិភាក្សាការងារ ជំរុញកិច្ចសហប្រតិបត្តិការនិងពង្រឹង ទំនាក់ទំនងទ្វេភាគីគ្រប់វិស័យ ជាពិសេសការត្រៀមនូវការចុះហត្ថលេខា ទៅលើកិច្ចព្រមព្រៀងការងារ ព្រំដែនរវាងប្រទេសទាំងពីរ ។
បច្ចុប្បន្ននេះ កិច្ចការងារព្រំដែន បានបញ្ចប់ ៨៤% ហើយ នៅសល់ប្រមាណ ១៦% ទៀត ដែលគណៈកម្មការព្រំដែនរវាងកម្ពុជាវៀតណាម បន្តធ្វើការងារនេះ ពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ។
សម្ដេចនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ ភាគីវៀតណាមរៀបចំវេទិកាធុរកិច្ច កម្ពុជានិងវៀតណាម ជាពិសេសនៅពេលទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាដើម្បីកៀងគរ វិនិយោគទុនវៀតណាមមកបណ្តាក់ទុននៅប្រទេសកម្ពុជាបន្ថែមទៀត៕
ចុចអាន៖
កម្ពុជា-ជប៉ុន ពិនិត្យលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជួញដូរមនុស្ស
ខួប ២៥ឆ្នាំអាជ្ញាធរជាតិអប្សរា កម្ពុជា នឹងរៀបចំមហោស្រពអូពេរ៉ាលើកដំបូង