កីឡាករប្រណាំងម៉ូតូវ័យក្មេងម្នាក់ ចាយពេលខ្លីបំផុតឈ្នះការប្រកួត MotorGP ៥០ ដង

  • 2019-08-21 03:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Marc Marquez ​ជា​កីឡាករ​ប្រណាំង​ម៉ូតូ​សញ្ជាតិ​អេស្ប៉ាញ​វ័យ​ ២៦ ឆ្នាំ​ ​បាន​ឡើង​មក​កម្រិត​ Premier Class ​ប្រជែង​ពាន​រង្វាន់​ MotorGP ​នៅ​ឆ្នាំ ២០១៣ ​រហូត​ដល់​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ទី​ ៤ ​ដែល​អាច​ឈ្នះ​ពាន​ ៥០ ​ដង​ដោយ​ប្រើ​ពេល​ខ្លី​បំផុត​ (៥ ឆ្នាំ​) ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រណាំង​ម៉ូតូ​លំដាប់​ពិភពលោក​ Motor Grand Prix។

Marc Marquez ពេលវិស្សមកាលឆ្នាំមុន
​តែ​យ៉ាង​ណា​ រដូវ​កាល​នេះ​ Marc ​យក​បាន​លេខ​ ២​ ​ប៉ុណ្ណោះ​ ដោយ​ចាញ់​កីឡាករ Andrea Dovizioso ​កាន់​ចង្កូត​ម៉ូតូ​លេខ ៤ ​តំណាង​ឲ្យ​ក្រុម Ducati ក្នុង​ទីលាន​ប្រទេស​អូស្រ្តាលី​ ​#AustrianGP ​។
កីឡាករ Marc Marquez ពេលឈ្នះពាននាពេលកន្លងទៅ

​ទោះ​ជា​បែប​នេះ​ក្ដី​ Marc ក៏ធ្លាប់ផ្ដួល Andrea Dvizioso នៅក្នុងទីលានប្រណាំងប្រទេសថៃ កាលពីដើមឆ្នាំកន្លងទៅ មុននឹងមកប្រជែងគ្នាម្ដងទៀតនៅទីលានសារធាណឆែក និងអូស្រ្តាលីដែលទើបនឹងបញ្ចប់ទៅថ្មីនេះ។

​ជាមួយ​នឹង​ម៉ូតូ​ផ្លាក​លេខ​ ៩៣ ​តំណាង​ឲ្យ​​ក្រុម​ Honda Team ​កីឡាករ Marc Marquez ​ត្រូវ​បាន​អ្នក​គាំទ្រ​លើក​សរសើរ​ថា​ ​ជា​ក្មេង​ប្រុស​ម្នាក់​ដែល​អាច​នឹង​បំបែក​កំណត់ត្រា​បន្ថែម​ទៀត​ឆាប់ៗ​ខាង​មុខ​នេះ ​នៅ​លើ​ទីលាន​ដ៏​វែង​បំផុត​គឺ Silverstone ​ក្នុង​ទឹក​ដី​ចក្រភព​អង់គ្លេស៕

ទស្សនាវីដេអូការឈ្នះទាំង ៥០ របស់ Marc៖

កីឡាករ Marc Marquez ជិះម៉ូតូ​ផ្លាក​លេខ​ ៩៣ ​តំណាង​​ក្រុម​ Honda

កីឡាករ​ Dovizioso ជិះម៉ូតូ​លេខ ៤ ​តំណាង​ក្រុម Ducati និង Marc ជិះម៉ូតូ​លេខ​ ៩៣

អត្ថបទទាក់ទង៖

ប្រភព៖ Motor1 ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;