ម្ចាស់​ទូក​ដ ត្រូវ​ធ្វើ​រឿង​ទាំង​នេះ​ពេល​ទឹក​ឡើង​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​ដំណើរ

  • 2019-09-11 03:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ដល់​ម្ចាស់​ជលយាន ជល​យានយន្ត​ដឹក​អ្នក​ដំណើរ ភ្ញៀវ​ទេសចរណ៍ ដឹក​ទំនិញ និង​ម្ចាស់​កំពង់​ដ​ទទឹង ទាំង​អស់​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​តាម​ដងទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេ​បាសាក់​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធានា​នូវ​សុវត្ថិភាព ការ​ខូច​ខាត​ដំណាំ ផ្ទះ​សំបែង និង​ច្រាំង​ទន្លេ​នា​រដូវ​ទឹក​ទន្លេ​ឡើង​នេះ។

ដូច​នេះ​ម្ចាស់​ជលយាន ជល​យានយន្ត​ដឹក​អ្នក​ដំណើរ ភ្ញៀវ​ទេសចរណ៍ ដឹក​ទំនិញ និង​ម្ចាស់​កំពង់​ដ​ទទឹង ទាំ​ង​អស់ អនុវត្តន៍​នូវ​វិធានការ​ដូច​ខាង​ក្រោម៖

  • ត្រូវ​បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​គ្រាន់ ត្រូវ​មាន​ពោង​ក្បូន ពោង​កង អាវ​ពោង ប្រដាប់​ពន្លត់​អគ្គិភ័យ​នៅ​លើ​គ្រប់​មធ្យោបាយ។
  • ពេល​ធ្វើ​ចរាចរ​ចេញ ឬ​ចូល​ក្នុង​ដែន​ទឹក​រាជធានី​ភ្នំពេញ ត្រូវ​បើក​បន្ថយ​ល្បឿន​នៅ​ត្រឹម ២០គ.ម ក្នុង​មួយ​ម៉ោង និង​ហាម​បើកបរ​នៅ​ក្បែរ​ច្រាំង​ទន្លេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាក់​ដី​មាត់​ច្រាំង​ទន្លេ ប៉ះ​ពាល់​ដល់​ផល​ដំណាំ និង​ផ្ទះ​សំបែង​របស់​ប្រជាពលរដ្ឋ។
  • មិន​ត្រូវ​ផ្ទុក​អ្នក​ដំណើរ ភ្ញៀវ​ទេសចរណ៍ និង​ទំនិញ​លើស​ចំណុះ​ផ្ទុក។
  • ការ​បើកបរ​នៅ​ពេល​យប់​ត្រូវ​មាន​ភ្លើង​បំភ្លឺ​ឲ្យ​បាន​ត្រឹម​ត្រូវ។
  • ត្រូវ​រៀបចំ​ផ្លូវ​ឡើង​ចុះ​កំពង់​ចម្លង ឲ្យ​បាន​ល្អ​ស្អាត​មិន​រអិល និង​ផុង​ស្រុត៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;