រាជធានី-ខេត្ត​មួយ​ចំនួន​ ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង​ក្នុង​អំឡុង​កាន់​បិណ្ឌ ៥ថ្ងៃ

  • 2019-09-13 03:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក បាន​ជូន​ដំណឹង​ពី​ស្ថាន​ភាព​អាកាសធាតុ​នៅ​ប្រទេ​កម្ពុជា ដែល​ទទួល​រង​នូវ​ឥទ្ធិ​ពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​បាន​អូស​បន្លាយ​កាត់​នៅ​លើ​ប្រទេស​ថៃ ឡាន វៀតណាម ហើយ​បច្ចប្បន្ន​បាន​រំកិល​ចុះ​ក្រោម កាត់​លើ​ប្រទេស​កម្ពុ​ជា​ក្នុង​រយះ​ពេល ២-៣ ថ្ងៃ​ខាង​មុខ។

ស្ថាន​ភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​រង​ដូច​ខាង​ក្រោម៖

១. ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ១៩ ខែ កញ្ញា នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​បរិមាណ​កើន​ឡើង​ជា​លំដាប់ ស្ទើរ​ទូទាំង​ប្រទេស ដែល​អាច​បណ្ដាល​ឲ្យ​ខេត្ត​មួយ​ចំនួន​មាន​ជំនន់​ទឹក​ភ្លៀង។

២. ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ១៩ ខែ កញ្ញា បណ្ដាល​រាជធានី ខេត្ត ដែល​អាច​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង​មាន៖ រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​នៅ​ជាប់​មាត់​សមុទ្រ។

ស្ថិត​ដូច​ក្នុង​ស្ថាន​ភាព​ខាង​លើ​នេះ សូម​សាធារណ​ជន​ជ្រាប​ជា​ព័ត៌មាន និង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ ទឹក​ជំនន់ និង​រលក់​ទឹក​សមុទ្រ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;