រន្ធត់ចិត្ត! ដួល ២ ដងបាក់ម៉ូតូជាពីរ នៅការពារតំណែងជើងឯកបាន(វីដេអូ)
- 2019-10-07 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រន្ធត់ចិត្ត! ដួល ២ ដងបាក់ម៉ូតូជាពីរ នៅការពារតំណែងជើងឯកបាន(វីដេអូ)
ចន្លោះមិនឃើញ
កីឡាករប្រណាំងម៉ូតូវ័យក្មេងសញ្ជាតិអេស្ប៉ាញ Marc Márquez បានគ្រងតំណែងជើងឯកលំដាប់ពិភពលោក Motor Grand Prix លើកទី ៨ ក្នុងអាជីព ក្រោយពេលធ្វើបានយ៉ាងល្អនៅលើទីលាន Change ទឹកដី Buriram ប្រទេសថៃក្នុងឆ្នាំ ២០១៩ ដែលទើបនឹងបញ្ចប់ទៅម្សិលមិញនេះ។
រំឭកដែរថា កាលពីឆ្នាំ ២០១៨ នៅទីលាន Change (Buriram) លើកដំបូង កីឡាករវ័យ ២៦ ឆ្នាំសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់យកបានលេខ ១ ម្តងរួចហើយនិងឆ្នាំនេះ រូបគេការពារតំណែងជើងឯកពិភពលោកបានសម្រេច។ រីឯកំណត់ត្រាល្អដែលកំពុងកាន់ដោយ Marc មានដូចជា៖ ឈ្នះលើកទី ៣០០ ឲ្យក្រុមតំណាងរបស់ខ្លួនគឺ Honda Repsol និងជាកីឡាករវ័យក្មេងទី៤ ក្នុងប្រវត្តិសាស្រ្តប្រណាំងម៉ូតូ ដែលចាយពេលខ្លីបំផុតឈ្នះការប្រកួត MotorGP ចំនួន ៥០ ដង (២០១៣-២០១៩) បង្ហាញខ្លួនបាន ២០០ដង ប្រណាំងឈ្នះលេខ១ ចំនួន ៧៨ ដង និងជយជម្នះ ៦ លើកជាប់គ្នានៅកម្រិត Premier Class៕
ទស្សនាវីដេអូការឈ្នះទាំង ៥០ របស់ Marc៖
ទស្សនាវីដេអូពេលដួល
អត្ថបទទាក់ទង៖