Rakitic បង្ហើបថា Ronaldo ឆាតមកផ្ទាល់ឲ្យផ្លាស់ទៅ Juventus តែចិត្តស្រលាញ់ Barca
- 2019-10-10 02:56:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rakitic បង្ហើបថា Ronaldo ឆាតមកផ្ទាល់ឲ្យផ្លាស់ទៅ Juventus តែចិត្តស្រលាញ់ Barca
ចន្លោះមិនឃើញ
កីឡាករសញ្ជាតិក្រូអាត Ivan Rakitic បាននិយាយថា រូបគេមិនចង់នៅបាសេឡូណា ដោយគ្រាន់តែសប្បាយជាមួយជីវិតនៅទីក្រុង និងឆ្នេរខ្សាច់ស្អាតនោះទេ ផ្ទុយទៅវិញរូបគេចង់លេងច្រើននាទី ច្រើនប្រកួតឲ្យក្រុមតំបន់កាតាឡាន់មួយនេះរហូតដល់ចប់កុងត្រាឆ្នាំ ២០២១។
ខ្សែបម្រើវ័យ ៣០ ឆ្នាំរូបនេះ បានបន្ថែមទៀតថា បើជារឿងផ្ទាល់ខ្លួនអំឡុងទីផ្សារដោះដូរ រដូវក្តៅមុននេះ ម្ចាស់អាវលេខ ៧ កីឡាករ Cristiano Ronaldo ឆាតមកផ្ទាល់ឲ្យផ្លាស់ទៅ Juventus ជាមួយនឹងលក្ខខណ្ឌផ្ទេរយ៉ាងល្អប្រសើរ ក៏ប៉ុន្តែការចរចាររវាងក្លឹបនឹងក្លឹបមិនទាន់ត្រូវរូវគ្នា។ (ក្លឹប Barcelona ចង់បាន ៥០ លានអឺរ៉ូនៃតម្លៃផ្ទេរ)។
រំឭកដែរថា ក្រោមការដឹកនាំរបស់លោក Ernesto Valverde ២ ឆ្នាំចុងក្រោយនេះ Rakitic ជាប់ជាកីឡាករជម្រើស ១១ នាក់សឹងពេញមួយរដូវកាល ប៉ុន្តែនៅឆ្នាំនេះ ៥ ប្រកួតក្នុងលីគ និងក្របខណ្ឌ Champions League រូបគេមានឈ្មោះលេងសរុបតែ ១៨៧ នាទីប៉ុណ្ណោះ(ភាគច្រើនបម្រុង និងចូលជំនួសតង់ទី ២)។ ស្ថានការណ៍នឹងប្រែប្រួល បើកីឡាកររូបនេះនៅតែគ្មានឈ្មោះលេងពេញនាទីនៅរដូវកាលនោះ ការចាកចេញអាចនឹងកើតឡើងប្រាកដមែន៕
អត្ថបទទាក់ទង៖