ក្លឹប ៣ មានកីឡាករជាប់បេក្ខភាព Ballon d'Or 2019 ច្រើនជាងគេ
- 2019-10-22 07:38:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹប ៣ មានកីឡាករជាប់បេក្ខភាព Ballon d'Or 2019 ច្រើនជាងគេ
ចន្លោះមិនឃើញ
បេក្ខភាពទាំង ៣០រូប ដណ្ដើមពានរង្វាន់ Ballon d'Or ឆ្នាំ២០១៩ របស់ទស្សនាវដ្ដី France Football ត្រូវបានបញ្ចេញឲ្យដឹងហើយ។ ក្នុងចំណោមបេក្ខភាពទាំង ៣០រូបនោះ មានកីឡាករសញ្ជាតិហូឡង់ច្រើនជាងគេ ពោលគឺចំនួន ៥ នាក់ តាមពីក្រោយដោយបារាំង (៤) ព័រទុយហ្គាល់ (៣) និងប្រេស៊ីល (៣)។ ក្នុងនោះគេចំនួនបេក្ខភាពមកពីក្លឹប ៣ ដែលមានចំនួនច្រើនជាងគេគឺ Liverpool , Manchesteter City និង Barcelona។
កីឡាករមកពីក្លឹប Liverpool មានដូចជា អ្នកចាំទី Alisson ខ្សែការពារ Virgil van Dijk ខ្សែបម្រើ Trent Alexander-Arnold និង Georginio Wijnaldum ព្រមនឹងខ្សែប្រយុទ្ធ Sadio Mane,Mohamed SalahS និង Roberto Firmino សរុប ៧ នាក់។
កីឡាករមកពីក្លឹប Barcelona មានដូចជា អ្នកចាំទី Marc-André ter Stegen ខ្សែការពារ ខ្សែបម្រើ Frenkie de Jong ខ្សែប្រយុទ្ធ Antoine Griezmann និង Lionel Messi ព្រមជាមួយនឹងខ្សែប្រយុទ្ធ(ស្រី) Lieke Martens ជាប់បេក្ខភាពផ្នែកនារី សរុប ៥ នាក់។
ចំណែកមកពីក្លឹប Manchester City មានដូចជា ខ្សែបម្រើ Kevin De Bruyne ខ្សែប្រយុទ្ធ Riyad Mahrez , Sergio Aguero និង Raheem Sterling សរុប ៤ នាក់។
ក្រៅពីនោះភាគច្រើនមាន ២ រូបមកពី Juventus គឺ ខ្សែការពារ Matthijs de Ligt ខ្សែប្រយុទ្ធ Cristiano Ronaldo ។ Tottenham Hotspur មាន ២ រូបគឺ អ្នកចាំទី Hugo Lloris និងខ្សែប្រយុទ្ធ Heung-min Son។ រីឯ Ajax ក៏ ២ រូបដែរគឺ ខ្សែបម្រើទាំង ២ Donny van de Beek និង Dusan Tadic។ ចំណែកកីឡាករតែមួយរូបគត់មកពីក្លឹប Napoli គឺខ្សែការពារ Kalidou Koulibaly (សេណេហ្គាល់) , Pierre-Emerick Aubameyang (ហ្គាបុង) ខ្សែប្រយុទ្ធក្លឹប Arsenal និងខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG។
អ្នកកាសែត ១៧៦រូប ដែលត្រូវបានជ្រើសរើសដោយទស្សនាវដ្ដី France Football គឺជាអ្នកបោះឆ្នោតសម្រេច។ អ្នកកាសែតម្នាក់ៗ នឹងជ្រើសរើសបេក្ខភាព ៥រូប ដោយជម្រើសទី១ ទទួលបាន ៦ពិន្ទុ, ជម្រើសទី២ ទទួលបាន ៤ពិន្ទុ, ជម្រើសទី៣ ទទួលបាន ៣ពិន្ទុ ជម្រើសទី៤ ទទួលបាន ២ពិន្ទុ និងជម្រើសទី៥ ទទួលបាន ១ពិន្ទុ។
បេក្ខភាពដែលឈ្នះ (ទទួលពិន្ទុច្រើនជាងគេ) នឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នាទីក្រុងប៉ារីស ប្រទេសបារាំង៕
អត្ថបទទាក់ទង៖