បច្ចេកវិទ្យា ​VAR ធ្វើ​ស៊ី​ផ្លូវ​ចិត្ត​ Ajax តែ​អ្នក​គាំទ្រ Chelsea សប្បាយ​អរ!

  • 2019-10-24 01:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល UCL យប់​មិញ​នេះ​ នៅពូល H ក្រុម​ហូឡង់ AFC Ajax ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​មក​ពី​អង់គ្លេស Chelsea ​ដែល​បញ្ចប់​ទៅ​លទ្ធផល ០-១ ​នៅ​ទឹក​ដី​ Johan Cruijff Arena។ យ៉ាងណា​មិញ​ក្រោយ​ចប់​ការ​ប្រកួត​អ្នក​គាំទ្រ​តោ​ខៀវ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​អបអរ​សាទរ ​ដោយ​សារ​បាន ៣ ពិន្ទុ​ត្រឡប់​មក​វិញ។

មិត្តរួមក្រុមអបអរគ្រាប់បាល់របស់ Batshuayi / twitter
បើ​​មើល​ស្ថិតិ​លេង​របស់​ក្រុម​ទាំង​ពីរ​ Ajax ​លេង​គ្រប់គ្រងបាល់ និង​មាន​ឱកាស​នាំ​មុខ​នៅ​នាទី ៣៥ តង់​ទី ១ ដោយ​កីឡាករ​ Quincy Promes ក៏​ប៉ុន្តែ​ត្រូវ​រំសាយ​ចោល​វិញ ​ដោយ​សារ​អាជ្ញាកណ្ដាល​បច្ចេកវិទ្យា VAR សម្រេច​​​ថា Off-side ដោយ​ស្មា​ម្ខាង​របស់​គេ។ ក្រោមក្រសែភ្នែកអ្នកទស្សនាជាង ៥ មុឺននាក់ ការ​ប្រកួត​កាន់​តែ​តានតឹង រហូត​ដល់​អ្នក​ចាត់ការ​ទូទៅ​របស់ Chelsea លោក Frank Lampard បាន​សម្រេច​ចិត្ត​ប្ដូរ​ដាក់​កីឡាករ​ខ្សែប្រយុទ្ធ​បែលហ្សិក Michy Batshuayi មានឱកាស​ស៊ុតច្រើនដង ហើយថែមទាំងអាច​រក​គ្រាប់​បាល់​ជយជម្នះ​នៅ​នាទី ៨៦ ជួយឲ្យតោខៀវ ឡើងឈរលេខ ១ ក្នុងពូលមាន ៦ ពិន្ទុស្មើ AJax (ឈ្នះ ២ ចាញ់ ១ ដូចគ្នា) ខណៈដែលក្រុមបារាំង Lille ស្មើជាមួយ Valencia ចែកគ្នាម្នាក់ ១ ពិន្ទុ៕

​សូម​ទស្សនា​វីដេអូ​ហាយ​ឡាយ​​ខាងក្រោម៖

គ្រាប់បាល់​ជយជម្នះ​នៅ​នាទី ៨៦ របស់ Batshuayi / twitter

អត្ថបទទាក់ទង៖

ប្រភព៖ football-espana ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;