លោកត្រាំ ​បញ្ជូន​ត្រឹម​ទីប្រឹក្សា​ម្នាក់​ឱ្យទៅ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន

  • 2019-11-01 08:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​មិន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៣៥ ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ឡើយ ពោលគឺ​បានត្រឹម​ចាត់តាំង​លោក Robert O'Brien ដែល​ជាទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក ទៅ​ចូលរួម​ជំនួសតែប៉ុណ្ណោះ។ លោក Robert O'Brien ក៏មានរដ្ឋមន្រ្តី​ពាណិជ្ជកម្ម លោក Wilbur Ross អម​ដំណើរ​ទៅ​ជាមួយ​ផងដែរ។

លោក Robert O'Brien
ចំណែក​ប្រទេស​ចិន គឺ​លោក​នាយករដ្ឋមន្រ្តី លី ខឺឈាង នឹង​ទៅចូលរួម ព្រមទាំង​មានវត្តមាន​នាយករដ្ឋមន្រ្តី​ជប៉ុន លោក ស៊ិនហ្សូ អាបេ និង​មេដឹកនាំ​ពិភពលោក​ដទៃទៀត​ផងដែរ។

សូមជម្រាប​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៣៥ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ នៅក្រុងបាងកក ធ្វើឡើង​ពីថ្ងៃទី២ ដល់ ៥ ខែវិច្ឆិកា ឆ្នាំ​២០១៩។ កិច្ច​ប្រជុំទាំងនោះ​រួមមាន៖

  • កិច្ច​ប្រជុំ​កំពូលអាស៊ាន លើកទី៣៥

  • កិច្ច​ប្រជុំ​កំពូលអាស៊ាន-ចិន លើកទី២២

  • កិច្ច​ប្រជុំ​កំពូលអាស៊ាន-ឥណ្ឌា លើកទី១៦

  • កិច្ច​ប្រជុំ​កំពូលអាស៊ាន-អង្គការ​សហប្រជាជាតិលើកទី១០

  • កិច្ច​ប្រជុំ​កំពូលអាស៊ានបូកបី លើកទី២២

  • កិច្ច​ប្រជុំ​កំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧

  • កិច្ច​ប្រជុំ​កំពូលអាស៊ីបូព៌ា លើកទី១៤

  • កិច្ច​ប្រជុំ​កំពូលអាស៊ាន-ជប៉ុន លើកទី២២

  • កិច្ច​ប្រជុំ​កំពូល​ភាព​ជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើកទី៣៕

ចុចអាន៖

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;