ស៊ីហ្គេម៖ វៀតណាម ត្រូវការ​ត្រឹមតែ​ស្មើថៃ នឹង​ឡើងទៅ​ជួប​កម្ពុជា វគ្គ Semi ហើយ

  • 2019-12-05 01:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​បាល់ទាត់​នៃ​កីឡា​ស៊ីហ្គេម នឹង​បញ្ចប់​វគ្គ​ចែកពូល (B) នៅ​ម៉ោង ៣រសៀល​នេះ​ហើយ ក្នុងនោះ U22 វៀតណាម ប៉ះ U22 ថៃ ឯ U22 ឥណ្ឌូណេស៊ី ប៉ះ U22 ឡាវ ខណៈ U22 ប្រ៊ុយណេ ប៉ះ U22 សិង្ហបុរី។

ក្រុមដែលត្រូវប្រជែងគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានតែ៣ប៉ុណ្ណោះ គឺវៀតណាម ​ឥណ្ឌូណេស៊ី និង​ថៃ។ វៀតណាម កំពុងឈរលេខ១ មាន ១២ពិន្ទុ (គ្រាប់ចំណេញ ១៣គ្រាប់), ឥណ្ឌូណេស៊ី លេខ២ មាន​៩ពិន្ទុ (គ្រាប់ចំណេញ ១១គ្រាប់) និង​ថៃ លេខ៣ (គ្រាប់​ចំណេញ ១០ពិន្ទុ)។

ដូច្នេះ វៀតណាម ត្រូវការត្រឹមតែស្មើ ថៃ នោះនឹងទទួលបាន ១៣ពិន្ទុ ឈរលេខ១ក្នុងពូល ឡើងប៉ះ កម្ពុជា ដែលមាន​ចំណាត់​ថ្នាក់​លេខ២ ក្នុងពូលA នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ចុចអាន៖ គ្រូថៃ និង​គ្រូវៀតណាម និយាយ​អ្វីខ្លះ មុនប៉ះគ្នា​នៅ​ជុំចុងក្រោយ​ស៊ីហ្គេម​ថ្ងៃស្អែក?

អត្ថបទ៖ សំភី

អត្ថបទថ្មី
;