​ស្ងាត់ៗ! កូន​ក្រុម Steven Gerrard ក្លាយ​ជា Top Scorer នៅ​ពាន​អឺរ៉ុប​លំដាប់​ទី ២

  • 2019-12-13 09:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រោយ​បញ្ចប់វគ្គចែកពូល គេបានរកឃើញ​ក្រុមដែលបាន​ឡើង​ទៅវគ្គ ៣២ ក្រុមចុងក្រោយពានរង្វាន់ Europa League រួចហើយ។ ខណៈ​ដែល​កីឡាករ​ដែល​បញ្ចេញ​ថ្វី​ជើង​ស៊ុត​ចូល​ច្រើន​ជាង​គេ(៦ គ្រាប់​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​បាន ១ គ្រាប់​ទៀត) ​ក្នុង​វគ្គ​សន្សំ​ពូល​នេះ​ដែរ ​គឺ​បាន​ទៅ​លើ ​Alfredo Morelos លេង​ឲ្យ​ក្រុម Ranger FC ។

Steven Gerrard គ្រូបង្វឹកក្រុម Ranger FC /រូបថត៖ uefa.com

​ក្រុម​មក​លីគ​កំពូល​ស្កុតឡែន​មួយ​នេះ ​បាន​ឡើង​មក​លេង​នៅ​វគ្គ ៣២ ក្រុម ឬវគ្គ​ចាញ់-​ធ្លាក់​នៅ​ពាន​អឺរ៉ុប​លំដាប់​​ទី ២ ​Europa League នេះ​ជា​លើក​ទីដំបូងក្រោម​ការ​ដឹក​នាំ​របស់លោក Steven Gerrad ហើយវាក៏ជាកំណត់ត្រារបស់ក្លឹបផងដែរ អាចឡើងដល់វគ្គនេះលើកទី ២ ដែល​លើក​ដំបូង​នៅ​ឆ្នាំ ២០១១។ សម្រាប់វគ្គ ៣២ នេះក្រុម Ranger FC អាចនឹងប៉ះជាមួយ Ajax, Arsenal, Braga Basel, Benfica, Espanyol Gent Inter Milan Istanbul Basaksehir LASK Malmo Manchester United Red Bull Salzburg ឬ Sevilla។

ទស្សនាវីដេអូបច្ចេកទេសលងរបស់ Morelos ​ខាងក្រោម៖

កីឡាករ Morelos /រូបថត៖ uefa.com
Top Scorer ទាំង ៥ នាក់ /រូបថត៖ uefa.com

អត្ថបទទាក់ទង៖

ប្រភព៖ BBC | Sky Sports ប្រែ​សម្រួល៖ រក្សា

;