កីឡាករជប៉ុន ៨ រូបត្រូវប៉ាន់ខ្លាំង ក្លឹបនៅលីគកំពូលអឺរ៉ុបដណ្ដើមទិញព្រោងព្រាត!
- 2019-12-23 03:56:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករជប៉ុន ៨ រូបត្រូវប៉ាន់ខ្លាំង ក្លឹបនៅលីគកំពូលអឺរ៉ុបដណ្ដើមទិញព្រោងព្រាត!
ចន្លោះមិនឃើញ
បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំសញ្ជាតិជប៉ុន Takumi Minamino បានក្លាយជា កីឡាករអាស៊ីដំបូងគេ ចុះកិច្ចព្រមព្រៀងជាកីឡាករក្លឹបហង្សក្រហម Liverpool កាលពីពេលថ្មីៗ។ ឥឡូវនេះមកតាមដានមើលទីផ្សារកីឡាករជប៉ុនទាំង ៨ រូបនេះក៏បានលេចធ្លោខ្លាំងដែរក្នុងឆ្នាំ ២០១៩ ដោយត្រូវបានក្រុមនៅលីគកំពូលអឺរ៉ុបដណ្ដើមគ្នាទិញព្រោងព្រាតដូចជា៖
៨) កីឡាករ Takehiro Tomiyasu ២១ ឆ្នាំ ចូលលេងឲ្យក្លឹប Bologna នៅលីគកំពូលអ៊ីតាលី
៦) កីឡាករ Yukinari Sugawara ១៩ ឆ្នាំ ចូលលេងឲ្យក្លឹប AZ នៅលីគកំពូលហូឡង់
៥) កីឡាករ Ritsu Doan ២១ ចូលលេងឲ្យក្លឹប PSV នៅលីគកំពូលហូឡង់
៤) កីឡាករ Shoya Nakajima ២៥ ឆ្នាំ ចូលលេងឲ្យក្លឹប FC Porto នៅលីគកំពូលព័រទុយហ្គាល់
៣) កីឡាករ Takefusa Kubo ១៨ ឆ្នាំ ចូលលេងឲ្យក្លឹប Real Madrid នៅលីគកំពូលអេស្ប៉ាញ តែត្រូវបានដាក់ឲ្យខ្ជិជើងទៅក្លឹប Mallorca (អេស្ប៉ាញ)
២) កីឡាករ Hiroki Abe ២១ ឆ្នាំ ចូលលេងឲ្យក្លឹប FC Barcelona នៅលីគកំពូលអេស្ប៉ាញ តែត្រូវបានដាក់ឲ្យលេងនៅឈុត B
១) កីឡាករ Takumi Minamino (Taki) ២៤ ឆ្នាំ ចូលលេងឲ្យក្លឹប Liverpool នៅលីគកំពូលអង់គ្លេស ចាប់ពីខែមករា ឆ្នាំ ២០២០ ខាងមុខនេះ។
រំឮកដែរថា នៅឆ្នាំ ២០១៩ កីឡាករល្អៗជប៉ុនមានឪកាសបង្ហាញសមត្ថភាពនៅហូឡង់ច្រើនជាងគេ សូម្បីតែ Keisuke Honda វ័យ ៣៣ ឆ្នាំក៏កំពុងលេងឲ្យក្លឹប Vitesse នៅលីគកំពូលហូឡង់ផងដែរ៕