តុលាការឃុំខ្លួនម្ចាស់សំណង់ ក្នុងករណីបាក់អគារនៅខេត្តកែបស្លាប់ ៣៦នាក់
- 2020-01-07 03:29:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការឃុំខ្លួនម្ចាស់សំណង់ ក្នុងករណីបាក់អគារនៅខេត្តកែបស្លាប់ ៣៦នាក់
ចន្លោះមិនឃើញ
ម្ចាស់សំណង់អគារ៦ជាន់ ពីរនាក់ប្តីប្រពន្ធ ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធករណីបាក់រលំអគារបណ្តាលឲ្យមនុស្ស៣៦នាក់ស្លាប់ និង២៣នាក់រងរបួសធ្ងន់ស្រាល កាលពីរសៀលថ្ងៃទី៣ ខែមករា។ អ្នកទាំងពីរជាប់ចោទបទបង្ករបួសស្នាម និងមនុស្សឃាតដោយអចេតនា។
ជនត្រូវចោទទាំងពីរនាក់គឺឈ្មោះឯក សារុន (ប្តី)និងប្រពន្ធឈ្មោះ ឈីវ សុធី មានទីលំនៅក្នុងខេត្តព្រះសីហនុ។
សូមជម្រាបថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃអគាររលំក្នុងខេត្តកែប បានបិទបញ្ចប់ជាស្ថាពរត្រឹមម៉ោង ១១:៣៥នាទីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។ ជនរងគ្រោះដែលក្រុមការងារបានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួន ៥៩នាក់ (ស្រី ២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន ៣៦នាក់ (ស្រី ១៤នាក់)៕
ចុចអាន៖