លោកត្រាំ និយាយ​ត្រឹមបែបនេះ ក្រោយ​អ៊ីរ៉ង់ ផ្លោង​មីស៊ីល​ដាក់​មូលដ្ឋាន​ទ័ព​អាមេរិក

  • 2020-01-09 01:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែងទៅកាន់​អ្នកកាសែត​នៅសេតវិមាន​កាលពី​យប់ថ្ងៃទី​៨មករា លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មិនបានបង្ហើប​ពីការចាត់វិធានការ​យោធាទៅលើប្រទេសអ៊ីរ៉ង់ឡើយ ក្រោយ​អ៊ីរ៉ង់ បាញ់ផ្លោង​មីស៊ីល​ដាក់មូលដ្ឋានទ័ព​អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។

លោកត្រាំ បានត្រឹមតែ​ប្តេជ្ញា​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មីបន្ថែមលើ​អ៊ីរ៉ង់ប៉ុណ្ណោះ ហើយ​ប្រាប់ឱ្យអ៊ីរ៉ង់បន្ទន់ឥរិយាបថ ក្នុងអំឡុងភាពតានតឹងនេះ

លោក​បាន​ឱ្យដឹងថា គ្មានកងទ័ពអាមេរិក ឬអ៊ីរ៉ាក់ណាមួយដែលបាត់បង់​ជីវិត​ឡើយ ដោយ​សារតែទ័ពអាមេរិក បាន​ប្រុងការទុកជាមុន ហើយបូករួមថែមទាំងដំណើការ​ដ៏ល្អ​នៃប្រព័ន្ធផ្តល់សញ្ញាអាសន្ន​ផងដែរ។

កាលពីម្សិលមិញនេះដែរ រដ្ឋមន្រ្តី​ការបរទេសអ៊ីរ៉ង់ លោក Javad Zarif បាន​បញ្ជាក់ថា ប្រទេសលោក​មិនស្វែងរក​ការបង្ក​សង្គ្រាម​ ឬភាពតានតឹងណាមួយឡើយ ប៉ុន្តែ​ការផ្លោងមីស៊ីលនោះ គ្រាន់តែជាការការពារខ្លួន​តែប៉ុណ្ណោះទល់នឹង​ការឈ្លានពាន៕

ចុចអាន៖

ប្រភព៖ nbcnews ប្រែ​សម្រួល៖ សំភី

;