Kagawa ទោះធ្លាក់ខ្លួនលេងនៅក្លឹបលីគទី ២ តែសង្ឃឹមអាចជួយក្រុមពេលប៉ះ Real Madrid

  • 2020-01-29 07:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយចំណាយពេល ៧ រដូវកាលនៅក្លឹប Dortmund កីឡាករជប៉ុនដ៏ល្បីល្បាញ Shinji Kagawa បានសម្រេចចិត្តព្រមព្រៀងលក្ខខណ្ឌចុះកិច្ចសន្យាលេងឲ្យក្លឹប Real Zaragoza កាលពីឆ្នាំមុន។ បច្ចុប្បន្ន Zaragoza ឈរនៅលេខ ៤ ក្នុងលីគទី​ ២ អេស្ប៉ាញ។

រូបថត៖ twitter/Kagawa
នៅរដូវកាល ២០១៩-២០២០ នេះដែរក្រុម Real Zaragoza ក៏ខ្លាំងណាស់ដែរបានឡើងដល់វគ្គ ១៦ នៃពាន Copa delrey ជាពានធំទី ២ នៅអេស្ប៉ាញ។ ក្រុមដែលពួកគេនឹងជួបនៅវគ្គនេះគឺ Real Madrid ដែលនឹងត្រូវលេងនៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី ២៩ ខែមករានេះ ដើម្បីស្វែងរកមួយក្រុមទៅវគ្គបន្ត។

ចំណែកឯវត្តមានកីឡាករឆ្នើមជប៉ុនរូបនេះ អាចនឹងបង្ហាញខ្លួនលើទីលានបានផងដែរ។ រីឯគ្រូបង្វឹក Zidane ក៏បានបញ្ចេញជម្រើស ១១ នាក់មករួចហើយដែរសុទ្ធតែពេញជើងទាំងអស់៕

គូដែលនឹងត្រូវប៉ះគ្នានៅយប់នេះដូចជា៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;