សម្តេច ហ៊ុន សែន ថា​​ប្រធានាធិបតី​ម៉ុងហ្គាលី កុំទៅ​ចិន​ល្អជាង បើមកវិញ​ដាក់ខ្លួនឯងនៅដាច់​ពីគេ ១៤ថ្ងៃ

  • 2020-03-02 03:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​សម្តែងការងឿងឆ្ងល់​អំពី​ឥរិយាបថការទូត​របស់​ប្រធានាធិបតីម៉ុងហ្គោលី លោក Khaltmaa Battulga ដែល​ត្រឡប់មកពីធ្វើទស្សនកិច្ចនៅប្រទេសចិនកាលពីសប្តាហ៍មុនហើយ បែរជាដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃ ដើម្បីច្បាស់ថាមាន COVID-19 ឬអត់។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ក្នុងពិធីចែកសញ្ញាបត្រ​ដល់និស្សិតសាកលវិទ្យាល័យអឺរ៉ុប​នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ​២០២០ សម្តេច​បាន​ថ្លែងយ៉ាងដូច្នេះថា៖ «**ខ្ញុំមិនដឹង​ថា ឥរិយាបថ​របស់​ប្រធានាធិបតី​ម៉ុងហ្គោលី បន្ទាប់ពីទស្សនកិច្ច​នៅប្រទេសចិនហើយ ដាក់ខ្លួនឯង និងអ្នកអមដំណើរ នៅឯកោ ១៤ថ្ងៃ ជាឥរិយាបថការទូតត្រឹមត្រូវឬអត់? ព្រោះពេលដែល​ខ្ញុំ​ឃើញ​ព័ត៌មានហ្នឹង ខ្ញុំថា​ស្រេច បើអ៊ីចឹងកុំទៅតែម្តងទៅ ល្អជាងទៅ**»៕

ចុចអាន៖ មេដឹកនាំ​ទីពីរ បន្ទាប់ពី​សម្តេច ហ៊ុន សែន ដែល​ធ្វើទស្សនកិច្ចនៅចិន ក្រោយ​ផ្ទុះកូរ៉ូណា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;