អ្នក​លេង​បាល់​រូប​ណា ទទួល​បាន​ ចំណូល​ខ្ពស់​ជាង​គេ​ប្រចាំឆ្នាំ?

  • 2020-05-06 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​ចេញ​ផ្សាយ​ដោយ​កាសែត​បារាំង Francefootball.fr នៅ​ដើម​ខែ​មករា​ (ត្រីមាស១) ឆ្នាំ ២០២០ ចំណូល​របស់អត្ដពលិក​ទាំង​អស់​ក្នុង​លោក ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​។

Messi និង Ronaldo ក្នុង​កម្មវិធីប្រគល់​ពាន UEFA Best Player 2019 /រូបតំណាង
ក្រៅ​ពី​កុងត្រា និង​ប្រាក់បន្ថែម​​ដែល​ក្លឹប​ផ្តល់​ឲ្យបូករួម​ទាំង​កុងត្រា​ ដែល​ក្រុមហ៊ុន​ឧបត្ថម្ភ​បាន​ចាយ​ធ្វើ​ជាអ្នក​តំណាង​ផលិតផល​ល្បីៗ​ (Nike, Addidas ឬ PUMA ជាដើម) បាន​ធ្វើ​ឲ្យ​ពួកគេជាប់​ក្នុង​បញ្ជី កីឡាករ​បាល់ទាត់​ល្បីៗ​ទាំង​នេះ ត្រូវ​បាន​ចាត់​ថា​ ទទួល​បាន​ចំណូល​ខ្ពស់​ជាង​គេ​ប្រចាំឆ្នាំ ២០១៩ ក៏​មានឈ្មោះ​ជាប់ Top10 ដូច​មាន​រៀប​រាប់​ខាង​ក្រោម​នេះ៖

១០) Antoine Griezmann

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប Atletico Madrid បាន​ផ្ទេរ​មក​ក្លឹប Barcelona ក្នុង​ឆ្នាំ ២០១៩ ក្នុង​កុងត្រា ៥ ឆ្នាំ​តម្លៃ ១៣៥ លាន​ដុល្លារ​ រហូត​ជាប់ក្នុង​​កំណត់​ត្រា​តម្លៃ​ខ្លួន​ផ្ទេរ​ខ្ពស់បំផុត​របស់​ក្លឹប​ ក្នុងទីផ្សារ​ដោះដូរកីឡាករ។

បន្ថែម​លើ​នេះ គិតទាំង​ប្រាក់ឈ្នួល​និងប្រាក់ bonus គេ​ទទួលបាន ២៧.៧ លាន​ដុល្លារ​​ថែម​ទៀតក្នុង​មួយ​ឆ្នាំ។

៩) Oscar

កីឡាករ​ឆ្នើម​របស់ប្រេស៊ីល​រូ​បនេះ ផ្ទេរ​ចេញពី Chelsea ទៅក្លឹប Shanghai SIPG នៅលីគ​កំពូល​ចិន កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃ៦០លាន​ផោន (ប្រមាណជា ៧៤ លាន​ដុល្លារឯណោះ)។

បើគិតក្នុង​១​សប្ដាហ៍​ជាមួយ​ក្លឹប​ចិន​ថ្មី Oscar ទទួលបានដល់ ៤០​ ម៉ឺន​ផោន​។ បន្ថែម​លើ​នេះ គិតទាំង​ប្រាក់ឈ្នួល​និងប្រាក់ bonus គេ​ទទួលបាន ២៧ លាន​ដុល្លារ​​ថែម​ទៀតក្នុង​មួយ​ឆ្នាំ។

៨) Mesut Ozil

ក្នុង​ក្រុម​កាំភ្លើង​ធំ Arsenal ​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​គឺ​ Mesut Ozil កីឡាករ​អាល្លឺម៉ង់​នេះ​ហើយ។ បើគិត​ប្រាក់ឈ្នួល​គឺ​ ៣០,២ លាន​ដុល្លារ​ និងប្រាក់ bonus ពីក្លឹបប្រមាណជា ២៣ លានដុល្លារ​បន្ថែម។ បើចែកជា ១ សប្ដាហ៍វិញ​រក​បាន​ដល់ ៣៥០ ០០០​ផោន​(ប្រមាណជា ៤៣៥០០ ដុល្លារ)។

Ozil នៅ​មាន​កុងត្រា​ជាមួយផលិតផលម៉ាកយីហោដទៃទៀត​ដូចជា Adidas, Mercedes Benz និង Beats By Dre ទទួលបានប្រមាណ ៦,៥ លាន​ដុល្លារ​ថែម​ទៀត។

៧) Kylian Mbappe

កីឡាករ​វ័យ​ក្មេង​ជាង​គេ ក្នុង​បញ្ជី​នេះ​គឺ Kylian Mbappe ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ពី PSG ប្រមាណជា ២៦,៦ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និងប្រាក់ bonus ពីក្លឹបប្រមាណជា ៤ លានដុល្លារ​បន្ថែមសរុប​គឺ ៣០,៦ លានដុល្លារ​។

៦) Alexis Sanchez

កីឡាករ​សញ្ជាតិ​ឈីលីរូប​នេះ ត្បិត​តែ​មិន​សូវ​បាន​លេង​លើ​ទីលានច្រើន​តែប្រាក់ bonus ពីក្លឹបប្រមាណជា ២៨ លានដុល្លារ​រួម​ទាំង​ផ្សេងៗ​ទៀត​ពី Sponsor សរុបប្រមាណជា ២,៥ លាន​ដុល្លារ​។ ដូចនេះ​បើគិត​ប្រាក់ឈ្នួល​សរុបគឺ​ ៣០,៨ លាន​ដុល្លារ​។

៥) Andres Iniesta

​ខ្សែបម្រើឆ្នើម​រូប​នេះ រួមរស់ជាមួយ​ក្លឹប Barcelona ជាង ២២ ឆ្នាំ។ ទោះ​ជា​មាន​វ័យ ៣៥ ឆ្នាំ​ហើយ​ក៏​ដោយ ក្រោយ​​ផ្ទេរ​ទៅ​លេង​នៅ​ជប៉ុនឆ្នាំ ២០១៩ ទទួល​បានប្រាក់ bonus ពីក្លឹបប្រមាណជា ២,៥ លានដុល្លារ​ថែមទៀត ដូចនេះ​ចំណូល​ទទួល​បាន​សរុបប្រមាណជា​ ៣២.៥ លាន​ដុល្លារ​។

៤) Paul Pogba

កីឡាករ​ចំណាត់ថ្នាក់ទី ៤ មាន​ប្រាក់​ឈ្នួល​ខ្ពស់គឺ Pogba ហើយ។ ក្នុង​ក្រុម Manchester United ​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេក៏ជា Pogba ដែរដោយក្លឹបបិសាចក្រហម ផ្តល់​ឲ្យ​រូបគេប្រមាណជា ២៩ លាន​ដុល្លារ​និង​ប្រាក់ bonus ពីក្លឹបប្រមាណជា ៤ លាន​ដុល្លារ សរុប​ជាង ៣៣ លាន​ដុល្លារ​។

៣) Neymar Jr.

នរណា​ក៏​ដឹង​ថា ខ្សែប្រយុទ្ធឆ្នើម​ប្រេស៊ីល​រូបនេះ ក្លាយជាឧកញ៉ាទៅហើយ។ (ហេហេ) តម្លៃ​ខ្លួន​ផ្ទេរ​រនៅ​ឆ្នាំ ២០១៧ ពី Barcelona ទៅ PSG ក្នុង​កុងត្រា ៥ ឆ្នាំគឺជាង ២០០ លានដុល្លារ​ឯណោះ ជាប់កំណត់ត្រាផ្ទេរថ្លៃ​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់។

ក្លឹប PSG ផ្តល់​ ៧៥ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំឲ្យ​រូប​គេ ជាមួយ​និង​ប្រាក់ bonus ពីក្លឹបប្រមាណជា ៣០ លាន​ដុល្លារ សរុបជាង ១០៥ លានដុល្លារ ជាប់​កីឡាករ​មានប្រាក់ឈ្នួលខ្ពស់បំផុត​នៅ PSG ផងដែរ។

២) Cristiano Ronaldo

កីឡាករ​ឆ្នើម​ដែល​សារព័ត៌មាន​ចុះផ្សាយ​មិនដែល​ដាច់​រូបនេះ បើ​គិត​តែ​មួយជុំ​តួខ្លួន​របស់​គេ គឺសុទ្ធ​តែ​ចំណូល(លុយ) ដោយ​ក្រុមហ៊ុន​នានាបាន​ចុះកុងត្រា​ឲ្យរូបគេធ្វើជា តំណាង​ ដោយ​ទទួលបាន​កំរៃជាង (៤៤ លានដុល្លារ) ដូចជា Nike, Altice, DAZN, MTG និង EA ជាដើម​។ សូម្បីតែចំណូលពី Instagram ក៏ខ្ពស់ជាងគេដែរ។

ក្រោយ​ផ្ទេរ​ពី Real Madrid ទៅ Juventus ឆ្នាំ ២០១៨ តម្លៃខ្លួនជាង ១០០ លាន​ដុល្លារ។ បច្ចុប្បន្ន​ក្លឹបផ្តល់ជូនជាង ៦៥ លាន​ដុល្លារ​ ដូចនេះ​សរុប​រូបគេទទួលបានក្នងមួយឆ្នាំជាង ១១០ លាន​ដុល្លារឯណោះ។

១) Lionel Messi

ត្បិត​ថា មិន​បាន​ផ្ទេរ​ទៅ​ក្លឹប​ណា​ក៏​ដោយ តែកីឡាករ​ឆ្នើម​អាហ្សង់ទីន​រូបនេះ ជាប់ទាំង​​ក្នុង​បញ្ជី​ កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់ជាងគេ(លេខ១) និង​បញ្ជី​អត្ដពលិក មានប្រាក់ឈ្នួលខ្ពស់ទាំង ១០ ផង​ដែរ (ឈរលេខ ៣)។

ក្លឹប​ Barcelona ចុះកុងត្រា​ពិសេសឲ្យរូបគេ និង​ផ្តល់ជូនប្រាក់ឈ្នួលប្រមាណ ៩២ លានដុល្លារជាមួយ​និង​ប្រាក់ bonus ពីក្លឹបនិងប្រាក់ពី Sponsor ដូចជា Adidas, Pepsi, Gatorade, Mastercard ទទួល​បាន​ប្រមាណជា ៣៥ លាន​ដុល្លារ ដូចនេះសរុបគឺ ១២៧ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ France24 ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;